ខេត្តពោធិ៍សាត់ : លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសការជំរុញពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
រហូតដល់ ថ្ងៃទី ១២ មករា ២០២២ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៤នាក់ (ឆ្លងសហគមន៌: ២ នាំចូល: ១២នាក់) និងមានជាសះស្បេីយ ៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៦៨៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៧០៤៣ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2777589 ស្មេីនឹង 164354 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៣៣% ៕