អនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅយកអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រ ៤៥គ្រួសារដល់លំនៅដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូអនុសាខា កាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជា គ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៤៥គ្រួសារ  សង្កាត់ក្បាលកោះ ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយរយៈពេល ។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង សុីផាន អភិបាលខណ្ឌនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ និងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ណុប ផា អភិបាលរងខណ្ឌ លោក ហោ វាសនា អភិបាលរងខណ្ឌ រួមនឹងចៅសង្កាត់ និងយុវជនសង្កាត់ ជាច្រើននាក់ ។

លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា អំណោយដែលកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមានៈ  អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៣មឺនរៀលផងដែរ ។ ក្នុងនោះ លោកអភិបាលខណ្ឌ បានជួយជាថវិកា ដល់គ្រួសារស្ត្រីមេម៉ាយឈ្មោះ ចំរើន ស្រីមុំ ដែលរស់នៅ ក្នុងភូមិក្បាលជ្រោយ ជាមួយកូនតូចម្នាក់ ដែលជំពាក់ថ្លៃធ្វើផ្ទះទំហំ៣គុណ៤ម៉ែត្រ ធ្វើពីសង្ក័សី ដើម្បីយកទៅសងផ្តាច់ផងដែរ ។

លោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកវាទក្រហមខណ្ឌបានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមផ្ទះថា អនុវត្តតាមគោលការ របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ជានិច្ចជាកាលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះថ្នាក់ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។ ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភដល់បងប្អូនដែលមានជីវភាពខ្វះខាតទីទ័លក្រ ។

លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពឲ្យបានប្រសើរឡើង។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា៕

IMG_20160419_131248

IMG-20160419-WA0074

IMG-20160419-WA0067

IMG-20160419-WA0069

IMG-20160419-WA0072

IMG-20160419-WA0073

ដោយ៖ សណ្តោស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print