ភ្នំពេញ៖ ការត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ កំពុងដំណើរការរៀបចំសកម្មភាពយ៉ាងរលូន ។
លិខិតអព្ជើាញ អាវយឺត ចំនួនកន្លែង ការរៀបចំសង់រោង លទ្ធផលប្រឡងគំនូរកុមារ ថ្នាក់ជាតិ ការត្រៀមវេទិកាយុវជន ការចែកជូន បណ្ណ័ប្រកាស ផសស្ទើរ ទស្សនាវដ្តី សុន្ទរកថា ការផ្សាយបទយកការណ៍ បទសម្ភាសន៍នានា ។
ការរៀបចំប្រារព្ធខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីទទួលថវិកាពីសប្បុរសជននានា ដើម្បីយកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៦ ។
ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា តែងតែងមានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា របស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬ ព្រះរាជតំណាង, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, កាកបាទក្រហមអន្តរជាតិ, ដៃគូអភិវឌ្ឍន៍, សប្បុរសជនជាតិ, អន្តរជាតិ និងមហាជន ជាច្រើនពាន់នាក់ ។ ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ។
សូមជម្រាបថា ៖ កាកបាទក្រហមកម្ពុជា បានគោរពនូវគោលការណ៍គ្រឹះទាំង៧ ដែលបានប្រកាសនៅក្រុងវីយ៉ែន ក្នុងឆ្នាំ១៩៩៥ បានរឹតចំណងសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមគណៈកម្មាធិការអន្តរជាតិ និងសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម អឌ្ឃចន្ទក្រហម ។
- ភាពមនុស្សធម៌
ចលនាអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម កើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងរបួសនៅក្នុងសមរភូមិ ឬគ្រោះថ្នាក់ដោយយថាហេតុផ្សេងដោយមិនបែងចែក ឬរើសអើង។ - ភាពមិនលំអៀង
ជាភាពមិនបែងចែក ឬរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿសាសនា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ - អព្យាក្រឹតភាព
ដើម្បីបន្ដរក្សាក្ដីសោមនស្សរីករាយ និងជំនឿទុកចិត្ដពីគ្រប់មជ្ឈដ្ឋាន ចលនាមិនគប្បីចូលរួមក្នុងអរិភាព ឬទោះជា ក្នុងកាលៈទេសៈណាក៏ដោយ មិនចូលរួមក្នុងការវែកញែករកខុស-ត្រូវក្នុងបញ្ហានយោបាយ ពូជសាសន៍ ជំនឿសាសនា មនោគមន៍វិជ្ជាឡើយ។ - ឯករាជ្យភាព
សមាគមជាតិ ទោះជាជំនួយការឱ្យរដ្ឋាភិបាល ខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅ ក្រោមច្បាប់ប្រទេសជាតិក៏ដោយ ក៏ជានិច្ចកាលត្រូវរក្សាស្វ័យភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពស្របតាម គោលការណ៍គ្រឹះនៃចលនា។ - សេវាកម្មស្ម័គ្រចិត្ដ
ពេលមានបញ្ហា អ្វីកើតឡើង គឺសង្គ្រោះដោយស្ម័គ្រចិត្ដ ដែលមិនធ្វើសកម្មភាពដោយសារតែចង់បានផលចំណេញនោះឡើយ។ - ឯកភាព
នៅក្នុងប្រទេសមួយ អាចមានសមាគមជាតិតែមួយគត់ ។ សមាគមជាតិនោះ ត្រូវតែបើកទ្វារចំហជូនជនគ្រប់រូប ហើយត្រូវបំពេញភារកិច្ចមនុស្សធម៌នៅទូទាំងប្រទេស។ - សកលភាព
ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្ដរជាតិ ក្នុងនោះគ្រប់សមាគមជាតិទាំងអស់ មានឋានៈស្មើគ្នា មានការទទួលខុសត្រូវ និងករណីយកិច្ចដូចៗគ្នា ក្នុងការជួយគ្នា ទៅវិញ-ទៅមក គឺជាលក្ខណៈសកល ៕
ដោយ៖ សីលា