សម្តេចតេជោប្រតិកម្មចំពោះក្រុមប្រឆាំងបញ្ហាLike ហ្វេសប៊ុក

ចែករំលែក៖

ខេត្តព្រះវិហារ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរិះគន់ក្រុមអ្នកប្រឆាំងថាខ្លួនLike ឲ្យទៅលោកនេះទេប៉ុន្តែចូលទៅLike លោកហ៊ុនសែន។ សម្តេចសង្កត់ធ្ងន់ថាបើល្ងង់ណាស់មកសួរហ៊ុនសែនវិញអធិរាជហ្វេសប៊ុកចុះឡប់អីក៏ឡប់ម្លេ៉ះ។
សម្តេចតេជោបានរិះគន់បែបនេះកាលពីព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦នៅឃុំម្លូព្រៃមួយស្រុកឆែបខេត្តព្រះវិហារក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រស្ករសរូយហ្វេងខេមបូឌាអីុនធើណេសិនណល់ដែលជាគម្រោងវិនិយោគដ៏ធំ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន័ថាសម្តេចមានអ្នកLike ហ្វេសប៊ុក៣៨លាននាក់ជាងនៅតែបន្តិចទៀតចូលដល់៤លាននាក់ហើយ។ខ្លួនឯងលេងចាញ់គេចេះតែបង្កភាពញុះញង់។
សម្តេចតេជោត្រូវគេបញ្ចូលទៅក្នុងTop’5 ពិភពលោកមានថ្ងៃខ្លះសម្តេចបានលេខ១ពិភពលោកថ្ងៃខ្លះមាននៅក្នុងលេខ៥ពិភពលោក។ក្នុងនោះមានជាមួយលោកបារា៉ក់អូបាម៉ាមានខ្ញុំនៅជាមួយគេជាមួយឯងហ្នឹងដែលគេLike ច្រើននោះ។
សម្តេចមានប្រសាសន៍ថាខ្ញុំអត់យល់ទេនេះគឺជាការបង្កហេតុតែប៉ុណ្ណឹងគបង្កហេតុមិនចេះឈប់គេបង្ខំឲ្យខ្ញុំឆ្លើយតែខ្ញុំគិតថាមិនគួរឆ្លើយជាមួយមនុស្សឆ្កួតហ្នឹងទេ។ហ្សែ៊នវារបៀបដូចម្តេចគឺវាដូច្នេះ។ពូជស្វាយគឺស្វាយពូជក្រូចវាក្រូចនិយាយប៉ុណ្ណឹងដឹងហើយ។
គួរតែរៀបចំនៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិឲ្យវាសប្បាយបែរជាចូលឆ្នាំគិតតែពីជេររហូតទៅហើយ។ចំណែកយើងអត់មានទៅខ្វល់ទេ៕

ហេងសូរិយា111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print