ឪពុកម្តាយនាំគ្នាគាស់ផ្នូរកូនស្រីក្រោយសុបិនឃើញមិនទាន់ស្លាប់ធ្វើឲ្យផ្អើលដល់អ្នកស្រុក

ចែករំលែក៖

ខេត្តព្រៃវែង៖ អ្នកស្រុកបាននាំគ្នាផ្អើលទៅចោមរោមមើលក្រុមគ្រួសារមួយដែល​បាន​និមន្តព្រះសង្ឃ១អង្គមកធ្វើពិធីគាស់​ផ្នូរ​កូនស្រីដើម្បីសូត្រមន្តប្រោះព្រំសពកូនស្រីដែលបានស្លាប់២ថ្ងៃមកហើយឲ្យរស់​ឡើង​វិញ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្ទះស្ត្រីឈ្មោះជួន ហ៊ាន អាយុ៣៧ឆ្នាំ ស្ថិតក្នុងភូមិចំការតាម៉ូយ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

អ្នកស្រុកដែលផ្អើលទៅចោមរោមមើលរាប់រយនាក់នោះបាននិយាយថា ពួកគាត់មករង់ចាំមើលព្រោះឮតៗគ្នាថាស្ត្រីឈ្មោះជួន ហ៊ាន បានគាស់ផ្នូរយកសពកូនស្រីមកផ្ទះវិញ ហើយបាននិមន្តព្រះសង្ឃ១អង្គព្រះនាម ភារម្យ គង់នៅវត្តកែវម៉ូលីក្នុងខេត្តកណ្តាលមកធ្វើពិធីប្រោះព្រំឲ្យសពកូនរស់ឡើងវិញ។ ដូច្នេះហើយទើបអ្នកស្រុកភ្លូកទឹកភ្លូកដីនាំគ្នាមកចាំមើលព្រោះចង់ឃើញចង់ដឹងថា តើអ្នកដែលស្លាប់២-៣ថ្ងៃមកហើយនោះអាចរស់ឡើងវិញដូចគេថាឬអត់ស្ត្រីឈ្មោះជួន ហ៊ាន បានប្រាប់ឲ្យដឹង ថាកូនស្រីរបស់គាត់ឈ្មោះ បួន គង់ អាយុ១៨ឆ្នាំបានស្លាប់កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ដោយពុំមានជំងឺអ្វីទាំងអស់នៅសុខៗក៏ទន់ទៅៗហើយបាត់បង់ជីវិតតែម្តង។ លុះស្អែកឡើងថ្ងៃបន្ទាប់ទី១៥ ខែមេសា គាត់និងក្រុមគ្រួសារក៏ធ្វើ​ពិធីបញ្ចុះសពកូនស្រីគឺបញ្ចុះនៅជាប់នឹងផ្ទះតែម្តងដោយផ្នូរធ្វើពីថ្មបេតុងគ្របយ៉ាងស្អាតនិង​សរសេរឈ្មោះយ៉ាងត្រឹមត្រូវផង។ លុះមកដល់ថ្ងៃទី១៦ ខែមេសា ស្រាប់តែមិត្តភក្តិប្តីរបស់គាត់ឈ្មោះគា នៅឃុំរកាជួរបានទូរស័ព្ទមកប្រាប់ថា កូនស្រីរបស់គាត់បានទៅពន្យល់សប្តិគាត់ប្រាប់ថាគេមិនទាន់ស្លាប់ទេឲ្យជួយគាស់ផ្នូរយកគេចេញមកវិញផង។

ពេលឮបែបនេះគួបផ្សំនឹងរូបគាត់មិនទាន់អស់អាល័យពីកូនស្រីផងក៏ជឿតាម ហើយចៃដន្យពេលនោះក៏បានជួបព្រះសង្ឃព្រះនាម ភារម្យ អះអាងថា អាចជួយប្រោះព្រំឲ្យកូនស្រីរស់ឡើងវិញបានក៏សម្រេចចិត្តនាំគ្នាគាស់ផ្នូរកូនស្រីទៅ។ ប៉ុន្តែព័ត៌មាននេះគាត់និងក្រុមគ្រួសារមិនបានប្រាប់និងផ្សព្វផ្សាយឲ្យអ្នកខាងក្រៅនិងទេប៉ុន្តែមិនដឹងជាយ៉ាងម៉េចស្រាប់តែមានអ្នកស្រុកផ្អើលភ្លូកទឹកភ្លូកដីមកមើលបែបនេះ

មូលហេតុដែលគាត់ជឿថាកូនស្រីអាចរស់ឡើងវិញបានដោយសារតែកូនស្រីគាត់មានលក្ខណសម្បត្តិអស្ចារ្យខុសពីគេឯងគឺតាំងពីដឹងក្តីមកកូនគាត់មិនដែលហូបអាហារ​សាច់ទេក្រៅតែពីហូបអាហារបួស។ នៅពេលនាងអាយុបាន៨ឆ្នាំក៏ចេះមើល​ព្យាបាល​ជំងឺឲ្យអ្នកស្រុកបានធូរស្បើយ​​គ្រប់ៗ​គ្នារហូតអ្នកស្រុកឲ្យឈ្មោះថាព្រះ​នាង។ គាត់រៀបរាប់ទៀតថា មុនពេល​ស្លាប់កូនគាត់មិនហូបអាហារទេគឺហូប​តែ​ផ្កា៧យប់៧ថ្ងៃទើបហូបបាយម្តង​ដែល​ជាហេតុភេទដ៏អស្ចារ្យមិនដែលបានឃើញ​ទើបធ្វើឲ្យគាត់ជាម្តាយជឿជាក់ថាកូនស្រី​អាច​រស់ឡើងវិញបាន។

ទោះជាយ៉ាងណាក៏ដោយកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែ មេសា ពេលដែលធ្វើសកម្មភាពគាស់គម្របផ្នូរហើយនោះគេបានឃើញសពយុវតីបួនគង់នៅស្ដូកស្ដឹងក្នុងមឈូសដែលមានសភាពហើមនិងមានធុំក្លិនស្អុយទៅហើយហើយក្រុមគ្រួសារក៏សម្រេចបញ្ចុះបិទគម្របមឈូសទៅវិញឲ្យល្អដូចដើម៕

sdgs1

sd4

gs1

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print