ខេត្តព្រៃវែងៈ ក្មេងស្រីម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យដោយសារតែរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើសំពីងសំពោងហើយបាន រេកន្ទុយឈើ ដែលនៅខាងក្រោយរថយន្តទៅប៉ះ ខណៈ កំពុងជិះ
កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចផ្លូវបំបែកម៉ឺនជយ័ស្ថិតក្នុងភូមិត្បូងវត្តឃុំក្របៅស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលស្រុកកំចាយមារបានអោយដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ ប៉ូយ ទូច អាយុ១៣ឆ្នាំ មានទីលំនៅក្នុងភូមិត្បូងវត្តឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ចំណែកឯអ្នកបើកបររថយន្តខាងលើដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះផូ ម៉ាលីភេទប្រុសអាយុ ៣៦ ឆ្នាំរស់នៅក្នុងភូមិតាកែវឃុំស្មោងខាងជើង ស្រុកកំចាយមារខេត្តព្រៃវែង ។
តាមសាក្សីបានប្រាប់ថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៍ខៀវចាស់ពាក់ស្លាកលេខភ្នំពេញ2AH9343បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុឈើដែលមានសភាពសំពីងសំពោងនោះបានរេ មកខាងស្តាំដៃ ហើយក៏បានប៉ះត្រូវក្មេងស្រីម្នាក់ដែលកំពុងជិៈកង់នៅជិតនោះ បណ្តាលឱ្យក្មេងស្រីនោះខ្ទាតចេញជាច្រើនម៉ែត្ររងរបួសយ៉ាងធ្ងន់ធ្ងរខណះស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។
ក្រោយពេលបង្ករហេតុអ្នកបើកបររូបនេះបានបើករថយន្តគេចខ្លួនរហូតដល់ចម្ងាយប្រហែលជាង៧គីឡូត៍ម៉ែត្រទើបសមត្ថកិច្ចតាមចាប់ខ្លួនបាន។
សាកសពក្មេងស្រីរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយ សុថាន