គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោឆ្មក់បង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែងនៅសង្កាត់ជើងឯកឃាត់មនុស្ស៣នាក់​ ដកហូតវត្ថុតាងមួយចំនួន​

ចែករំលែក៖

ភ្នំពេញ​ ៈ​ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោក្រោមការបញ្ជាផ្ទាល់ពីលោក​ នុត​ ពុធដារ៉ា​ អភិបាលខណ្ឌដង្កោបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា​ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកត់ឆ្នោតខាងលើកនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៣នាក់​នឹងដកហូតបានក្រដាសកត់កន្ទុយលេខ​ជាច្រើន​ នឹងសម្ភារៈ​ឧបករណ៍​ប្រើប្រាស់កត់កន្ទុយលេខ​ សេរីលេខឆ្នោតរួមជាមួយ នឹងថវិកាមួយចំនួន​ផងដែរ​ ។ ក្រោយធ្វើការឃាត់ខ្លួនរួចសមត្ថកិច្ចបាន បញ្ជូនខ្លួនមេឆ្នោតទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕​

image image image image image

ដោយ៖ជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print