លោកឧត្តមសេនីយ៍ឯក ស ថេត ចាត់ឱ្យ​ក្រុមការងារយេនឌ័រ ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួន ជូនមន្ត្រីនគរបាលចំនួន៤រូប

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករាម្សិលមិញនេះ​ បានចាត់ឱ្យ​ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនមន្ត្រីនគរបាលចំនួន៤នាក់។

ទី១- លោកស្រីអនុសេនីយត្រី ម៉ៅ សុលីនដា មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងសម្រាលមាតុភាព ទទួលបានការឧបត្ថម្ភ៖​
– ថវិកាលោកស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារមួយចំនួនទៀត
– ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
– ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥ម៉ឺនរៀល

ទី២- លោកស្រីវរសេនីយ៍ត្រី ហុង ទូច នាយផ្នែក ការិ.គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ មានជំងឺវះកាត់សាច់ដុះនៅបំពង់ករទទួលបានការឧបត្ថម្ភ៖​
– ថវិកាលោកស្នងការ ចំនួន៤០មុឺនរៀល ព្រមទាំងសម្ភារមួយចំនួនទៀត
– ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
– ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥ម៉ឺនរៀល

ទី៣- មន្ត្រីប្រកាសចូលនិវត្តន៍ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភលើកទឹកចិត្តពីសាហគមនារីចំនួន៤០មុឺនរៀល៖​
– លោកស្រីវរសេនីយ៍ត្រី សំរិត សុខផល ការិ.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– លោកស្រីអនុសេនីយឯក ឱម សុធឿន ការិ.អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
– លោកស្រីអនុសេនីយឯក រ៉ូ សូរិយ៉ា ការិ.គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ។

ជាមួយនេះផងដែរ មន្ត្រីនគរបាលទាំងអស់ ក៏បានគោរព និងថ្លែងអំណរគុណចំពោះលោកស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជម្ងឺ មិនថាបុរស ឬ ស្ត្រី លោកស្នងការតែងយកចិត្តទុក្ខដាក់គ្រប់ពេល៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print