កត្តាចំបងៗចំនួន២ គឺសន្តិភាព និងស្ថេរភាពជាគ្រឹះដ៏រឹងមាំរបស់ កម្ពុជាដើម្បីការអភិវឌ្ឍន៏ប្រទេសឱ្យរីកចម្រើនទៅមុខ

ចែករំលែក៖

សហរដ្ឋអាមេរិកៈ​ ឆ្លើយតបទៅនឹងសំនួរ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BloombergTV (Canada) នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ដែលសួរថា តើអ្វីទៅជាទស្សនវិស័យរបស់ប្រទេសកម្ពុជា? តើលោកចង់ ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសបែបណានៅអាស៊ី? លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកត្តាចំបងៗចំនួន០២គឺ សន្តិភាព និងស្ថេរភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជាដើម្បីការអភិវឌ្ឍន៏ ប្រទេសឱ្យរីកចម្រើនទៅមុខ និងជាការបង្កឱកាស សម្រាប់មនុស្សជំនាន់ក្រោយៗ ដែលចង់ឃើញយើងទាំងអស់គ្នារស់នៅក្នុងការ អភិវឌ្ឍន៏ប្រកបដោយសន្តិភាពនិងស្ថេរភាព។

សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យ ដ៏ត្រចះត្រចង់នៅលើទឹកដី សហរដ្ឋអាមេរិកជាមួយបងប្អូនប្រជា ពលរដ្ឋខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៅតាមបណ្តារដ្ឋមួយ ចំនួនរួចមកលោកបណ្ឌិត ហ៊ុន ម៉ាណែតបានដឹកនាំគណៈប្រតិភូ បំពេញទៅទស្សនកិច្ចនៅលើទឹកដីនៃប្រទេសកាណាដាជាបន្ត ទៀត ដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរនៅទីនោះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹង ជំហររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោយលោកបណ្ឌិតបានបញ្ជាក់ថា ចំពោះជំហររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ យើងមានទស្សនវិស័យថា ដំណោះ ស្រាយនានា គួរតែឈរលើគោលការណ៍សន្តិភាព និងការយោគ យល់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាដូចអតីតកាល។ កម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យប្រជាជាតិ អាស៊ានទាំងអស់ សហការជាមួយចិន ដើម្បីធ្វើការដោះស្រាយ បញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា មុននឹងវារីករាលដាល់ កាន់តែធំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា កម្ពុជាតែងបានអំពាវនាវ ឲ្យគ្រប់គ្នាដោះស្រាយបញ្ហាដោយសន្តិវិធី និងពិភាក្សាដោយបើក ចំហជាមួយគ្នាដើម្បីចៀសវាងការប្រើប្រាស់យោធា ដែលអាច ដុតបញ្ហាឲ្យកាន់តែ ខ្លាំងជាងមុនថែមទៀត។ គោលដៅកម្ពុជាទៅថ្ងៃអនាគតនោះ គឺការរក្សាឲ្យបាននូវសុខសន្តិភាពដែលជារឿង សំខាន់បំផុត ដែលអនុញ្ញាតឲ្យកម្ពុជាទទួលបានភាពរុងរឿង៕​

image

ដោយ​ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print