ខេត្តពោធិ៍សាត់៖ អ្នកលេងកាំបិតផ្គាក់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបុរសរូបនេះ កាប់ប្រហាទៅលើគូរបក្ខដិបក្ខរបស់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងផ្លុកឈាម ខណៈមានទំនាស់ពាក្យសម្ដីគ្នានៅក្នុងវុងល្បែងសុីសងនិងផឹកស្រាបណ្តើរក្លែសម្ដីបណ្តើរ។
ហេតុការណ៍ករណីហិង្សាមានស្ថានទម្ងន់ទោសកាប់ប្រហារគ្នាខាងលើនេះបានកើតឡើងកាលពីរសៀលទី១៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកវាលវែងបង្ហើបឲ្យដឹងថា អ្នកលេងកាំបិតផ្គាក់ឬខ្វែវជាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សាន្ត សុផល អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ ចំណែកជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ តេស សាវឿន អាយុ៤១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ប្រភពខាងលើបន្តថាការឃាត់ខ្លួនបុរសសង្ស័យអ្នកលេងកាំផ្គាក់ឬខ្វែវនេះអនុវត្តឡើងបន្ទាប់ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថាមានមនុស្សចាស់ទំនើងកំពុងកាប់ប្រហារគ្នា ដែលផ្ដើមចេញពីទំនាស់ពាក្យសម្ដីបែបនិយាយផាឬឌឺដងដាក់គ្នាទៅវិញទៅមក នៅក្នុងវុងលេងល្បែងសុីសង(បៀរ)បណ្ដើរផឹកស្រាបណ្ដើរ ធ្វើឲ្យក្ដៅស្លឹកត្រជៀកនិងតឹងសរសៃករៀងៗខ្លួនអាមួយរត់ទៅយកដាវអាមួយរត់ទៅយកកាំបិតផ្គាក់ឬខ្វែវ ហើយគេឃើញជនរងរបួស(តេស សាវឿន)រត់ទៅយកដាវមកមុនជនស្ស័យ(សាន្ត សុផល)រួចកាប់ប្រហារគ្នាឆេងឆាំងៗដូចចិនកាប់ដាវថតកុនហូលីហ្វូតគ្មាននរណាឃាត់ស្ដាប់ឡើយ ប៉ុន្តែគ្រានោះខាងតួរកាន់ដាវអន់ទាំងដាវអន់ទាំងមនុស្ស បណ្ដាលឲ្យដាវទន់រមូទើបអ្នកលេងកាំបិតផ្គាក់ឬខ្វែវមានឱកាសសាប់យកៗមិនដកដៃឡើយ ធ្វើឲ្យបក្ខដេបក្ខដេកដួលក្នុងផ្លុកឈាមបានអ្នកក្បែរខាងនាំយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកវាលវែងភ្លាមៗផងដែរ ហើយអ្នកលេងកាំបិតផ្គាក់ឬខ្វែវត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងចាប់យកមកអធិការដ្ឋាននគរបាលស្រុកភ្លាមៗដែរ។
ប្រភពដ៏ដែលបន្តទៀតថា ក្រោពីសមត្ថកិច្ចស្រាវជ្រាវសួរនាំអំពីរឿងរាវដូច្នេះហើយជនរងរបួសក៏មានការសម្របសម្រួលមិនប្ដឹងផ្ដល់អ្វីនោះដែរ ដោយសុំឲ្យភាគីម្ខាងជួយចេញផ្លៃព្យាបាលរបួសចំនួន៥០០ ដូល្លារអាមេរិក ទើបសមត្ថកិច្ចសុំគោលការព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីសម្រួលគ្នាដោយមិនចង់ឲ្យនាំមានរឿងវែងឆ្ងាយចប់ត្រឹមហ្នឹងចុះ។
ទោះបីឆុតឆាកខាងលើនេះចប់ដោយងាយៗបែបនេះក្ដី ក៏នៅមានមតិរិះគន់និងសុំបងប្អូនអ្នកអានជួយវិភាគផងលើកឡើងស្រឌៀងៗគ្នាថាផ្លូវច្បាប់យ៉ាងមុិចដែរក្នុងរឿងនេះ ផ្ដើមចេញពីល្បែងសុីសងហើយក្លាយជាហិង្សារហូតហូរឈាមដាក់បែបនេះ?៕
ដោយ៖ បុឹម ពិន
...