ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតបានបេីករថយន្តស៊េរីទំនេីបគេចពីប្រជាពលរដ្ឋដែលដេញពីក្រោយជ្រុលទីបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់៤ផ្ទាំងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងហេីយមិនឈប់ទទួលខុសត្រូវ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេីមគ តាមបណ្តោយផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេីមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកOD. Q7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM- 6889 បេីកបរដោយបុរសម្នាក់រួមដំណេីរជាបុរសម្នាក់ទៀត។
តាមសម្តីម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តប៉ះម៉ូតូហុងដាមួយគ្រឿងដែលម្ចាស់ចតស្ងៀមនៅម្តុំផ្លូវម៉ៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តែគាត់មិនបានឈប់ទទួលខុសត្រូវនោះទេ។ បន្ទាប់មកស្រាប់តែមានប្រជាពលរដ្ឋជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ផ្លូវលេខ២១៥ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់ចំនួន៤ផ្ទាំងតែម្តង តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅមន្ត្រីជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ