លោក លឹម គានហោ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ សរុបចំនួន ៧០៨ នាក់

ចែករំលែក៖

ខេត្តកណ្តាល : នៅព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នាស្រុកពញាឮ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ សរុបចំនួន ៧០៨ នាក់ ។
មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំបានប្រលងជាប់ត្រូវ ធ្វើការសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់គឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ ។ ស្ថិតក្នុងបរិបទនៃការរីករាលជំងឺកូវីដ-19 ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ។ សូមជម្រាបថា ក្នុងសម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ នេះលោករដ្ឋមន្ត្រី និងក្រុមការងារក៏បានជួយឧបត្ថម្ភកន្លែងស្នាក់នៅ និងការហូបចុកដល់បេក្ខជនទាំងអស់ផងដែរ និង
ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលទើបនឹងប្រលងជាប់ និងពុំបានប្រលងជាប់សរុបចំនួន ៧០៨ នាក់ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានឧបត្ថម្ភ ដូចខាងក្រោម ៖
– និទ្ទេស A ចំនួន ០1 នាក់ ទទួលបាន ម៉ូតូ Zoomer X ចំនួន 01 គ្រឿង
– និទ្ទេស B ចំនួន 26 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 100 $
– និទ្ទេស C ចំនួន 94 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 70 $
– និទ្ទេស D ចំនួន 197 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 50 $
– និទ្ទេស E ចំនួន 243 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 30 $
– សិស្សប្រលងធ្លាក់ ចំនួន 147 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 15 $ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print