ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ Bayern Munich សញ្ជាតិប៉ូឡូញ Robert Lewandowski ត្រូវបានជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ឆ្នាំ២០២១ ខណៈដែល Cristiano Ronaldo របស់ Manchester United ទទួលបានពានរង្វាន់ពិសេស (Special Award)Lewandowski វ័យ៣៣ឆ្នាំបានឈ្នះរង្វាន់ជាលើកទី២ជាប់ៗគ្នាបន្ទាប់ពីស៊ុតបញ្ចូលទីបាន៦៩គ្រាប់។ គាត់បានឈ្នះលើកីឡាករ Mohamed Salah របស់ Liverpool និង Lionel Messi របស់ Paris St-Germain ខណៈដែល Ronaldo ត្រូវ​បាន​គេ​សរសើរ​ថា​ ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​អន្តរជាតិ​គ្រប់​ពេល​វេលា។ ចំណែកកីឡាការិនី Alexia Putellas របស់ Barcelona បានឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ FIFA Lewandowski បានបំបែកឯតទគ្គកម្ម៤៩ឆ្នាំចុងក្រោយរបស់កីឡាករ Gerd Muller សម្រាប់ការស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងក្របខ័ណ្ឌ Bundesliga ក្នុងមួយឆ្នាំជាមួយនឹង៤៣ក្នុងការបង្ហាញខ្លួន៣៤លីក។គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតរបស់ FIFA សម្រាប់ដឹកនាំក្រុម Chelsea ឱ្យឈ្នះពានរង្វាន់ Champions League ជាលើកទី២បន្ទាប់ពីបានចូលរួមជាមួយក្លិបកាលពីខែមករា។អតីតខ្សែបម្រើស្លាបរបស់ Tottenham គឺ Erik Lamela ដែលផ្ទេរទៅកាន់ក្លិប Sevilla នៅរដូវក្តៅ បានឈ្នះពានរង្វាន់ Fifa Puskas ដែលទទួលស្គាល់គ្រាប់បាល់ដ៏ល្អបំផុតនៅក្នុងបាល់ទាត់ពិភពលោកក្នុងឆ្នាំនេះ បន្ទាប់ពីស៊ុតបាល់បញ្ចូលទី​​របស់គាត់ក្នុងការប្រកួត North London Derby ទល់នឹង Arsenal កាលពីខែមីនាឆ្នាំមុន។Edouard Mendy របស់ Chelsea បានឈ្នះពានរង្វាន់អ្នកចាំទីល្អបំផុតរបស់ FIFA បន្ទាប់ពីរដូវកាលទី១ដ៏ជោគជ័យជាមួយក្លិប រួមទាំង Clean Sheet ក្នុងជ័យជម្នះ ១-០ លើ Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ក្រុមជម្រើសជាតិដាណឺម៉ាក និងបុគ្គលិករបស់ពួកគេបានឈ្នះពានរង្វាន់ Best Fifa fair play សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ពួកគេ បន្ទាប់ពីកីឡាករ Christian Eriksen បានដួលនៅលើទីលានអំឡុងពេលការប្រកួត Euro 2020 ជាមួយហ្វាំងឡង់។ ចំណែកគ្រូបង្វឹកស្រ្តីឆ្នើមបានទៅលើគ្រូបង្វឹកក្រុម Chelsea អ្នកស្រី Emma Hayes ក៏បានឈ្នះពានរង្វាន់គ្រូបង្វឹកស្ត្រីល្អបំផុតរបស់ FIFA ខណៈដែលក្រុមរបស់គាត់បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួនសម្រាប់ពានរង្វាន់កីឡាករ១១ឆ្នើមពិភពលោកផ្នែកបុរស (Men’s world XI)អ្នកចាំទី Gianluigi Donnarumma (AC Milan/PSG/អ៊ីតាលី),ខ្សែការពារ David Alaba (Bayern Munich/Real Madrid/អូទ្រីស),ខ្សែការពារ Leonardo Bonucci (Juventus/អ៊ីតាលី), ខ្សែការពារ Ruben Dias (Man City/ព័រទុយហ្គាល់), ខ្សែបម្រើ Kevin de Bruyne(Man City /បែលហ្សិក), ខ្សែបម្រើ Jorginho (Chelsea/អ៊ីតាលី),ខ្សែបម្រើ N’Golo Kante (Chelsea/បារាំង), ខ្សែប្រយុទ្ធ Cristiano Ronaldo (Juventus/Man Utd/ព័រទុយហ្គាល់), ខ្សែប្រយុទ្ធ ErlingBraut Haaland (Borussia Dortmund/ន័រវេស), ខ្សែប្រយុទ្ធ Robert Lewandowski (Bayern Munich/ប៉ូឡូញ), ខ្សែប្រយុទ្ធ Lionel Messi(Barcelona/PSG/អាហ្សង់ទីន)អ្នកទទួលបានពានរង្វាន់ផ្សេងៗប្រចាំឆ្នាំ២០២១របស់ FIFA (Best Fifaawards in full)៖

Best Fifa Men’s Player of the Year Robert Lewandowski

Best Fifa Men’s Coach of the YearThomas Tuchel

Best Fifa Men’s Goalkeeper of the Year Edouard Mendy

Best Fifa Special Award Cristiano Ronaldo

Fifa Puskas Award Erik Lamela

Fifa Fan Award Denmark & Finland fans

Fifa Fair Play Award Denmark national team/Danish medical team and coaching staff

Best Fifa Women’s Player of the Year Alexia Putellas

Best Fifa Women’s Coach of the Year Emma Hayes

Best Fifa Women’s Goalkeeper of the Year Christiane Endler

Best Fifa Special Award Christine Sinclair (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print