ក្រុម Barcelona កំពុងធ្វើការផ្លាស់ប្តូរនៅក្នុងទីផ្សារដោះដូរកីឡាករ ដោយបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីនាំយក Dani Alves និង Ferran Torres ខណៈដែលពួកគេសម្លឹងរកការកសាងក្រុមដ៏រឹងមាំក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Xavi Hernandez ។
ក្លិបក៏មានការពិភាក្សាអំពីការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិន័រវេស Erling Haaland ពី Borussia Dortmund ប៉ុន្តែបច្ចុប្បន្នមានកីឡាករ២នាក់នៅក្លិបដែលត្រូវភ្ជាប់ជាមួយកិច្ចព្រមព្រៀងថ្មី។ កីឡាករ Ronald Araujo និង Gavi បានក្លាយជាតួអង្គសំខាន់នៅក្នុងក្រុម Barcelona នេះ ប៉ុន្តែអ្នកទាំង២មានកិច្ចសន្យាដែលផុតកំណត់នៅឆ្នាំ២០២៣ ហើយពួកគេមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបជុំវិញការនៅបន្ត។Araujo បានបង្ហាញទម្រង់លេងប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយការរក្សាគាត់ឱ្យនៅក្លិបត្រូវបានគេមើលឃើញថា ជារឿងចាំបាច់។ ខ្សែការពារកណ្តាលវ័យ២២ឆ្នាំរូបនេះចង់ឱ្យការលេងរបស់គាត់ត្រូវបានទទួលស្គាល់នៅក្នុងកិច្ចសន្យាថ្មីណាមួយ ហើយក្លិប Barcelona មិនទាន់ឈានដល់ការរំពឹងទុករបស់គាត់ទេរហូតមកដល់ពេលនេះនៅឡើយទេ។ក្លិបយក្សនៅអង់គ្លេស២គឺបិសាចក្រហម Manchester United និងតោខៀវ Chelsea សុទ្ធតែកំពុងស្វែងរកខ្សែការពារកណ្តាល ហើយ Araujo គឺជាកីឡាករដែលជារ៉ាដារបស់ពួកគេ។ក្លិបទាំងពីរដឹងពីស្ថានភាពកិច្ចសន្យារបស់គាត់នៅក្លិប Barcelona ហើយបានធ្វើឱ្យប្រាកដថា កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះដឹងពីចំណាប់អារម្មណ៍របស់ពួកគេ ក៏ដូចជាថាតើពួកគេសុខចិត្តទៅណាដើម្បីធានាសេវាកម្មរបស់គាត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Real Madrid គឺជាក្លិបមួយផ្សេងទៀតដែលកំពុងតាមដានស្ថានការណ៍របស់ Araujo នៅកីឡដ្ឋាន Camp Nou ។
ដោយសារបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្នរបស់ Barcelona កីឡាករនឹងត្រូវផ្លាស់ទៅមុន មុនពេលកិច្ចសន្យាដែលត្រូវបញ្ចប់អាចត្រូវបានផ្តល់ជូនសម្រាប់កីឡាករ Araujo ៕ (រូបភាព ៖ MARCA)