ប្រទេសកាណាដា៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាៈ ខ្ញុំសូមអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករ និងការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកអ៊ុំ ពូមីង បងប្អូនប្រជាជនខ្មែរ ដែលរស់នៅក្នុងទីក្រុងតូរ៉ន់តូ និងនៅតាមបណ្តាទីក្រុងនានានៃរដ្ឋអុងតារីយ៉ូ ចំពោះរូបខ្ញុំនិងក្រុមការងារ។ ទោះបីជាថ្ងៃនេះជាថ្ងៃជាប់រវល់ធ្វើការងារក៏ដោយ ក៍លោកអ៊ុំ ពូមីង បងប្អូនប្រមាណជិត ៥០០នាក់បានចូលរួមក្នុងពីធីនេះ ដើម្បីបញ្ជាក់ពីស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ។
សូមបញ្ជាក់ដែរថា នៅទីនេះក៏មានការបំផុសនិងរៀបចំបងប្អូនបាតុករប្រមាណជាង ២០នាក់ មកធ្វើបាតុកម្មប្រឆាំងការជួបជុំគ្នានេះផងដែរ៕
ដោយ៖ សុខ ខេមរា
...