ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងនៅពិធីបើកវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកំពុងប្រារព្ធធ្វើឡើងនៅឯក្រុងព្រះសីហនុយ៉ាងដូច្នេះថា៖ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហាប្រទេសមីយ៉ាន់ម៉ានោះឡើយហើយថា អាស៊ានមានបញ្ហាជាច្រើនត្រូវដោះស្រាយនៅក្នុងឆ្នាំនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា៖ នៅឆ្នាំ២០២២នេះ អាស៊ានមានកិច្ចការជាច្រើនដែលត្រូវធ្វើ ក្នុងនោះមានទាំងការខិតខំប្រឹងប្រែងជំរុញឱ្យបើកឡើងវិញនូវវិស័យទេសចរណ៍របស់តំបន់មួយនេះ ខណៈដែលកំពុងខិតខំប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ។ ប៉ុន្តែសម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖ ដូច្នេះ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះឡើយនៅក្នុងឆ្នាំនេះ។
សូមជម្រាបថា បញ្ហាមីយ៉ាន់ម៉ា កំពុងក្លាយជាចំណុចនៃការតាមដានពិភាក្សាប៉ុន្មានសប្ដាហ៍មកនេះ បន្ទាប់ពីប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា ថ្មីៗនេះ។ ខណៈកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឯខេត្តព្រះសីហនុ នៅឆ្នាំ២០២២នេះ ជាឆ្នាំដែលកម្ពុជាបំពេញតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានផងដែរ៕ដោយ៖ស តារា