សម្ដេច​តេជោ ហ៊ុន សែន៖ អាស៊ាន​មិន​មែន​ជា​ចំណាប់​ខ្មាំង​នៃ​បញ្ហា​មីយ៉ាន់ម៉ា​នោះ​ឡើយ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងជាប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ បាន​ថ្លែងនៅ​ពិធី​បើក​វេទិការ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ ដែល​កំពុង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ក្រុង​ព្រះសីហនុយ៉ាងដូច្នេះ​ថា៖ អាស៊ាន​មិន​មែន​ជា​ចំណាប់​ខ្មាំង​នៃ​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ឡើយហើយ​ថា អាស៊ាន​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​ឆ្នាំ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បានថ្លែង​​បន្ថែម​ថា៖ នៅ​ឆ្នាំ​២០២២​នេះ អាស៊ាន​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ក្នុង​នោះ​មាន​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​បើក​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​របស់​តំបន់​មួយ​នេះ ខណៈ​ដែល​កំពុង​ខិត​ខំ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ផង​ដែរ​។ ប៉ុន្តែ​សម្ដេច​តេជោ បានសង្កត់ធ្ងន់ថា​៖ ដូច្នេះ អាស៊ាន​មិន​មែន​ជា​ចំណាប់​ខ្មាំង​នៃ​បញ្ហា​របស់​មីយ៉ាន់ម៉ា​នោះ​​ឡើយ​​នៅក្នុង​​ឆ្នាំ​នេះ។

សូមជម្រាបថា​ បញ្ហា​មីយ៉ាន់ម៉ា កំពុង​​ក្លាយ​ជា​ចំណុច​នៃ​ការ​តាម​ដាន​ពិភាក្សា​ប៉ុន្មាន​សប្ដាហ៍​មក​នេះ​ បន្ទាប់​ពី​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​បំពេញទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា​ ថ្មី​ៗ​នេះ​។ ខណៈ​កម្ពុជា​ ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ឯ​ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ​២០២២នេះ ជា​ឆ្នាំ​ដែល​កម្ពុជា​បំពេញ​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ផងដែរ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print