ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានចូលរួមជាគណ:អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារចម្រុះចុះអនុវត្តផែនការលេខ០១០ និងសេចក្តីណែនាំលេខ១៦៧០របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងសាលារាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានអ្នកចូលរួមប្រមាណជាង២០០នាក់។ ជាលទ្ធផល ក្រុមការងារក្នុងខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានបញ្ចប់លើការងារជំរឿនហើយៗ អង្គប្រជុំបានជំរុញអោយក្រុមការងារក្នុងខណ្ឌទាំង០៨ដែលនៅសេសសល់ ឱ្យប្រញ៉ាប់ប្រញ៉ាល់បញ្ចប់លើការងារនេះ៕
ដោយ សុខ ខេមរា
...