ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបាន
កេីតឡេីង បន្ទាប់ពីយុវជនម្នាក់ចេញពីសាលារៀនចូលដល់ផ្ទះឃេីញម្ដាយចង.ក សម្លាប់ខ្លួនក្នុងបន្ទប់កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ យីហោ ស្រអែមស្រស់ អ៊ុតសក់ តាមបណ្ដោយផ្លូវបេតុងលេខ៩៣ ក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឡែន ស្រអែម ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ អ៊ុតសក់ មានស្រុកកំណើតនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមសម្តីកូនប្រុសរបស់ជនរងគ្រោះ មានឈ្មោះ យន់ គ្រីលាន អាយុ១៤ឆ្នាំ មុខរបរសិស្សបានឱ្យដឹងថា មុនពេល
កេីតហេតុ រូបគាត់បានចេញពីរៀនភាសាចិននៅវេលាម៉ោង៨យប់ត្រលប់មកផ្ទះវិញ លុះមកដល់ផ្ទះរបស់ខ្លួនក៏ឃេីញផ្ទះបិទ
ទ្វារនិងបិទភ្លើង ពេលនោះរូបខ្លួនបានស្រែកហៅម្តាយ តែមិនមានសំឡេងតបឆ្លើយនោះទេ ទេីបរូបគេបានបេីកទ្វារចូលទៅក្នុងផ្ទះ និងបេីកភ្លើងរកមេីលស្រាប់តែប្រទះឃើញម្តាយរបស់ខ្លូនបានចងកជាមួយនឹងក្រមាភ្ជាប់ទៅនឹងបង្កាន់ដៃជណ្តើរមិនដឹងថាស្លាប់ឬរស់នោះទេ ។ ភ្លាមៗនោះដែរ រូបគេជាកូនបានស្រាយក្រមា ហេីយដាក់ម្តាយចុះមកក្រោម និងស្រែកហៅអ្នកជិតខាងជួយ តែអកុសលម្តាយរបស់គេបានស្លាប់បាត់ទៅហើយ ទើបបងប្អូនប្រជាពលរដ្ឋបានជួយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យកន្លែងកេីតហេតុ។
អ្នកជិតខាងបានឱ្យដឹងដែរថា ក្រុមគ្រួសារនៃសពខាងលេីមានគ្នាបីនាក់ ប្តីប្រពន្ធនិងកូនប្រុសអាយុ១៤ឆ្នាំ។ក្រុមគ្រួសារនេះមិនដែលមានបញ្ហាអ្វីនឹងគ្នានោះទេ តែហេតុអីបានស្ត្រីជាប្រពន្ធចង .កសម្លាប់ខ្លួនឯងបែបនេះទៅវិញ?
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទៅខាងជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព ។ ពេលពិនិត្យរួចរាល់ហើយ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពស្ត្រីរងគ្រោះពិតជាស្លាប់ដោយធ្វេីអត្តឃាត(ចង.ក)ខ្លួនឯងពិតប្រាកដមែន រួចក៏បានធ្វេីឯកសារប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ