មិនគួរគិតខ្លីស្លាប់ចោលកូន​និងប្ដីបែបនេះសោះ…ខណៈស្ត្រីជាជាងអ៊ុតសក់ម្នាក់​ បាន​ចង​.ក​សម្លាប់​​ខ្លួនដោយ​មិន​ដឹង​មូលហេតុ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលមួយបាន
កេីតឡេីង​ បន្ទាប់ពីយុវជនម្នាក់ចេញពីសាលារៀនចូលដល់ផ្ទះឃេីញម្ដាយចង​.ក​ សម្លាប់ខ្លួនក្នុងបន្ទប់​កាលពីវេលា​ម៉ោង​៨​ និង​១៥នាទី​យប់​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០២២​ នៅត្រង់ចំណុចផ្ទះ​ជនរងគ្រោះ​ យីហោ​ ស្រអែម​ស្រស់​ អ៊ុត​សក់​ តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ​៩៣​ ក្នុងភូមិ​១២​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ។
​ សពជនរងគ្រោះ​មាន​ឈ្មោះ​ ឡែន​ ស្រអែម​ ភេទស្រី​ អាយុ​៣៩ឆ្នាំ​ មុខរបរ​ អ៊ុត​សក់​ មាន​ស្រុក​កំណើត​នៅភូមិ​ធំ​ ឃុំ​ភូមិ​ធំ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​។
​ តាម​សម្តី​កូន​ប្រុស​របស់​ជនរងគ្រោះ​ មានឈ្មោះ​ យន់​ គ្រីលាន​ ​អាយុ​១៤ឆ្នាំ​ មុខរបរ​សិស្ស​បានឱ្យដឹងថា មុន​ពេល​
កេីតហេតុ​ រូប​គាត់​បានចេញ​ពី​រៀន​ភាសា​ចិន​នៅ​វេលា​ម៉ោង​៨យប់​ត្រលប់​មក​ផ្ទះ​វិញ​ លុះ​មក​ដល់​ផ្ទះ​របស់​ខ្លួន​ក៏ឃេីញ​ផ្ទះ​បិទ​
ទ្វា​រនិងបិទ​ភ្លើង​ ពេល​នោះ​រូប​ខ្លួនបាន​ស្រែក​ហៅ​ម្តាយ​ តែ​មិន​មាន​សំឡេង​តបឆ្លើយ​នោះទេ​ ទេីប​រូប​គេ​បានបេីក​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​ និងបេីក​ភ្លើង​រក​មេីល​ស្រាប់​តែ​ប្រទះ​ឃើញ​ម្តាយ​របស់​ខ្លូន​បានចង​កជា​មួយ​នឹង​ក្រមាភ្ជាប់ទៅនឹង​បង្កាន់ដៃ​ជណ្តើរមិន​ដឹង​ថា​ស្លាប់​ឬរស់​នោះទេ​ ។ ភ្លាមៗនោះដែរ រូប​គេ​ជា​កូន​បានស្រាយ​ក្រមា ហេីយ​ដាក់​ម្តាយ​ចុះ​មក​ក្រោម​ និង​ស្រែក​ហៅអ្នក​ជិតខាង​ជួយ​ តែ​អកុសលម្តាយ​របស់​គេបាន​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​បងប្អូន​ប្រជាពលរដ្ឋ​បានជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យចុះមកពិនិត្យ​កន្លែង​កេីតហេតុ​។
​ ​ អ្នកជិតខាងបានឱ្យដឹងដែរថា​ ក្រុម​គ្រួសារ​នៃ​សព​ខាងលេីមាន​គ្នា​បីនាក់​ ប្តី​ប្រពន្ធ​និង​កូនប្រុស​អាយុ​១៤ឆ្នាំ​។ក្រុម​គ្រួសារ​នេះមិន​ដែល​មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះទេ​ តែ​ហេតុ​អី​បាន​ស្ត្រី​ជាប្រពន្ធ​ចង​ .កសម្លាប់​ខ្លួន​ឯង​បែប​នេះ​ទៅវិញ?
​ ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បានទាក់​ទៅខាង​ជំនាញ​ផ្នែកកោសល្យ​វិច័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មកពិនិត្យ​សព​ ​។ ពេលពិនិត្យរួចរាល់​ហើយ​ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា​ សពស្ត្រីរងគ្រោះពិតជាស្លាប់ដោយធ្វេីអត្តឃាត​(ចង​.ក​)ខ្លួនឯងពិតប្រាកដមែន រួចក៏បានធ្វេីឯកសារប្រគល់សពឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print