ទំនងម្ចាស់ស្រវឹងស្រា​បានបេីករថយន្តRAV4យ៉ាងលឿនទៅបុកទ្រូងផ្លូវរងការខូចខាត និងបង្កការកកស្ទះចរាចរណ៍ជាខ្លាំង

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់ទំនងជាស្រវឹងស្រា​ ខ្លាំងហើយបានបេីករថយន្តRav4 ក្នុងល្បឿនលឿន​ហេីយរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ និងបង្កឱ្យមានកកស្ទះចរាចរណ៍ជាខ្លាំង​ កាលពីវេលាម៉ោង៧​ និង១០នាទីយប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០២២​ ស្ថិតនៅចំណុចភ្លើងស្តុបវត្តចាក់អង្រែ​ តាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុ​គេឃេីញរថយន្តបង្កម៉ាក​ Rav4 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AD-1347 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចភ្លើងស្តុបត្រង់កន្លែងកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្កបែកកង់​ និងដាច់កាឡេកង់មុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ​ រីឯរបាំងថ្មបានបាក់អស់១កង់​ ។ ភ្លាមៗនោះគេឃេីញបុរសម្នាក់ជាតៃកុងរថយន្តបង្កបានបេីកទ្វារចុះមកក្រៅទាំងសភាពទ្រេតទ្រោតដូចជាស្រវឹងស្រា​ ។
​ ក្រោយកេីតហេតុមួយសន្ទុះ​ នៅកន្លែងកេីតហេតុក៏មានការកកស្ទះចរាចរណ៍ជាខ្លាំងផងដែរ​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ជួយសម្រួលចរាចរណ៍ និងបានប្រញាប់ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនាពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print