កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត (២១៧) ដែលដាក់តាំងស្លាកយីហោធ្វើឱ្យបាត់បង់​សណ្តាប់ធ្នាប់តាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ​ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨​ និង៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស​ បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ​មានជ័យ ដើម្បីចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត (២១៧)។

ជាក់ស្ដែង​កម្លាំង​ជំនាញ​ ចុះពិនិត្យ​ឃើញ​ថា​ មានការដាក់តាំងស្លាកយីហោហ្វូតូកូធ្វើឱ្យបាត់បង់​សណ្តាប់ធ្នាប់តាមដងផ្លូវ និងពិបាកដល់ការធ្វើដំណើរឆ្លងកាត់របស់សិស្សនុសិស្សពេលម៉ោងចេញ-ចូលសាលារៀន។

គួរបញ្ជាក់ថា​ នៅព្រឹកថ្ងៃទី១៩ ខែមករាម្សិលមិញនេះ​ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឱ្យ​ទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។

ជាមួយគ្នានេះ​ កម្លាំង​ជំនាញ​ បានធ្វើការផាកពិន័យរថយន្តក្រុងឈប់ចតកកស្ទះចរាចរណ៍ នៅផ្លូវសម្តេចព្រះមុន្នីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print