ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅរសៀលថ្ងព្រហស្បតិ៍ទី២០ ខែមករា ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២ និង១៥នាទីេំលងអធ្រាត្រ ត្រង់ចំណុចសណ្ឋាគារវល្លិ៍មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បំបែកសំបុកក្រុមចោរបន្លំលួចនៅកន្លែងវេរលុយ និងដូរលុយ, ចាប់ខ្លួនក្រុមជនសង្ស័យជាបន្ដបន្ទាប់ ចំនួន១២នាក់។
ជាក់ស្ដែងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារវល្លិ៍មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។ ក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពរួមគ្នាដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយ។
ក្នុងនោះ រួមមាន៖ ១.ឈ្មោះ យ័ន្ត វ៉ា ភេទប្រុស អាយុ៦១ឆ្នាំ ២.ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ៣.ឈ្មោះ វ៉ា វិចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ ៤.ឈ្មោះ អ៊ន យ៉ាណូ ភេទប្រុស អាយុ៣៩ឆ្នាំ ៥.ឈ្មោះ គឿន ចរិយា ភេទស្រី អាយុ១៨ឆ្នាំ ៦.ឈ្មោះ ហោម ឡាង ភេទស្រី អាយុ២៨ឆ្នាំ ៧.ឈ្មោះ ឈុំ ភិន ភេទស្រី អាយុ៥៥ឆ្នាំ ពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត។
ក្រោយមកនៅវេលាម៉ោង០១៖១៥នាទី ត្រង់ចំណុចផ្ទះសំណាក់ សេង ឆេងហាក់ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១.ឈ្មោះ ទី ឆុង ភេទ ប្រុស អាយុ៤៥ឆ្នាំ ២.ឈ្មោះ សុខ ចាន់រ៉ែន ភេទប្រុស អាយុ៣៧ឆ្នាំ ៣.ឈ្មោះ នេត ថា ភេទប្រុស អាយុ៣២ឆ្នាំ ។
លុះដល់វេលាម៉ោង០១៖៤៥នាទី ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បន្ថែមទៀត រួមមាន៖ ១.ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៥១ឆ្នាំ ២.ឈ្មោះ ចាន់ ដា ភេទស្រី អាយុ៤២ឆ្នាំ។
សម្ភារដកហូតរួមមាន៖
1. រថយន្តម៉ាក Lexus RX300 ពណ៍ស ស្លាកលេខ ភ្នំពេញ 2W-1584
2. រថយន្តម៉ាក HIGHLANDER ពណ៍ស ស្លាកលេខ ភ្នំពេញ2AB-4407
3. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខ ភ្នំពេញ1IP-7088
4. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ 1IV-4359
5. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ IU-7595
បច្ចុប្បន្ន ជនសង្ស័យចំនួន១២នាក់ខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី