ភ្នំពេញ : អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវាយប្រហារទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចេញផ្សាយដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ។
កម្ពុជាអំពាវនាវឱ្យបញ្ឈប់នូវរាល់សកម្មភាពហិង្សាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និង សន្តិសុខនៅក្នុងតំបន់ និងដល់អាយុជីវិតជនស៊ីវិល៕
ដោយ : សុខ ខេមរា