អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលចុងក្រោយ ជុំវិញករណីវាយសម្លាប់និស្សិតឆ្នាំទី៣ ប្លន់យកកាបូបលុយ

ចែករំលែក៖

ភ្នំពេញៈ​ បន្ទាប់ពីមានករណីវាយសម្លាប់ប្លន់ យកកាបូបលុយ កាលពីថ្ងៃទី១៣ មេសា

២០១៦ វេលាម៉ោង៨ និង៣០នាទីយប់ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅលើជនរងគ្រោះម្នាក់ជានិស្សិតឆ្នាំទី៣ កម្លាំងសមត្តកិច្ចអាវុធហត្ថការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសព្រហ្មទ័ណ្ទរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថខណ្ឌសែនសុខ និងអាវុធហត្ថខេត្តកណ្ដាលចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ចំថ្ងៃប្រារព្ធបុណ្យ៧ថ្ងៃជនរងគ្រោះ រួមជាមួយ នឹងវត្ថុតាងមកជាមួយផងដែរ ។
.មន្ត្រីអាវុធហត្ថបានដឹងនៅថ្ងៃទី២០ មេសានេះថា នៅថ្ងៃកើតហេតុជនរងគ្រោះឈ្មោះ ឆាយ ហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និសិត្សឆ្នាំទី៣ បានធ្វើដំណើរទៅឃ្លាំងដាក់ហ្គេមដែលទុកចោលយូរហើយ ដើម្បីអុជធូបសែនទទួលទេវតាឆ្នាំថ្មី ។ ពេលជនរងគ្រោះកំពុងបើកម៉ាស៊ីនហ្គេម ដែលទុកចោលនោះ មានជនសង្ស័យ១ក្រុមដែលជាមនុស្សស្គាល់គ្នា បានចូលទៅសុំលេងហ្គេម ហើយក៏ឆក់ឱកាសធ្វើសកម្មភាព វាយប្លន់ជនរងគ្រោះរហូតដល់ស្លាប់ និងយកកាបូបលុយគេចខ្លួនបាត់ ។ មន្រ្តីអាវុហត្តបន្តថាក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធរាជធានីភ្នំពេញ បើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការកំណត់មុខសញ្ញា ។ នៅយប់ថ្ងៃទី១៨ មេសា ជាថ្ងៃគម្រប់ខួប៧ថ្ងៃរបស់ជនរងគ្រោះ កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) ភេទប្រុស អាយុ២៣ឆ្នាំ(ជនដៃដល់) បានលាក់ខ្លួនពួនអាត្មានៅភូមិព្រៃរកា ឃុំឆក់ឈើនាងស្រុកអង្គស្នូល ខេត្តកណ្តាល ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ កំលាំងអាវុធហត្ថបានសហការ និងឈានទៅឃាត់បក្សពួក២នាក់ទៀត នៅវេលាទាបភ្លឺយប់ថ្ងៃដដែល ម្នាក់ឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ(ជនដៃដល់) និង ម្នាក់ឈ្មោះ ជិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ(អ្នកចាំមើលផ្លូវ) នៅភូមិអន្លង់បាន ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ ដោយមានការសហការពីកំលាំងកងរាជអាវុធហត្ថស្រុកបូរីជលសា ខេត្តតាកែវផងដែរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ប្រាប់សមត្តកិច្ចអាវុធហត្តថា កន្លងមកក្រុមគេធ្លាប់ធ្វើសកម្មភាព លួច ឆក់ ប្លន់ ជាច្រើនលើកមកហើយ ដូចជាករណី ឆក់ខ្សែក នៅចំណុចរង្វង់មូលចោមចៅ , លួចអាគុយនៅឃ្លាំងជួសជុលរថយន្តលេខ៥៩៨ ផ្លូវជាសុផារ៉ា លួចម៉ូតូ នៅរោងទិញអេតចាយ សង្កាត់ភ្នំពេញថ្មី និង ចុងក្រោយប្លន់សម្លាប់យកកាបូបលុយ នៅឃ្លាំងដាក់ហ្គេម ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយលុយដែលទទួលបានពីអំពើលួច ឆក់ ប្លន់ គឺក្រុមគេចែកគ្នាដើរស៊ីចាយ និងជក់គ្រឿងញៀនអស់គ្មានសល់ ។ ក្នុងនោះឈ្មោះពង់ វុទ្ធី (ហៅ បាប៊ូ) ក៏ធ្លាប់ជាប់ពន្ធនាគារម្តងដែរកាលពីឆ្នាំ២០០៨ ។ ក្រោយពេលបង្ហាញមុខ ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថបាន កសាងសំណុំរឿងបញ្ជូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនិតិវិធី ៕​

image image image

ដោយ​ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print