(តពីលេខមុន)
មិត្តនឹងព្រៀងលាន(អ្នកដទៃ ឬអ្នកកន្ទៀត ដែលនៅភូមិជាមួយគ្នា រាប់អានគ្នាទុកស្មើញាតិសន្ដាន)
យើងជាមិត្តឬអ្នកនៅជិតខាងភូមិផងរបងជាមួយ គប្បីសម្ដែងកាយវាចាចិត្តជួយទទួលចំណែកទុកពាក់កណ្ដាលអំពីកូនចៅនឹងញាតិសាលោហិតនៃសពនោះដែរ។ ដូច្នេះគប្បីស្លៀកពាក់កុំឱ្យឆើតឆាយពេកឲ្យល្មមយ៉ាងកណ្ដាល។ ពេលហែសពទៅរំលាយឬទៅបញ្ចុះស្រីៗគប្បីស្លៀកសំពត់ខ្មៅ ខៀនពណ៌ខៀវពណ៌ព្រីងទុំ ព្រីងទុំក្រម៉ៅ (ពណ៌ដែក) ។ ពាក់អាវស ពានាក្រមា.ស ឬ ក្រមាដែលមានពណ៌ស្រគាំៗ ដូចជាឋានសផ្កាខ្មៅ ឋានខ្មៅផ្កាស។
ប្រុសៗគប្បីស្លៀកពាក់សុទ្ធក៏បានពណ៌ស្រគាំៗ ក៏បាន ចងក្រវាត់ខ្មៅក៏បាន ឬក្រវ៉ាត់ពណ៌ស្រគាំៗក៏បាន គឺថាកុំប្រើពណ៌ឆើតឆាយ។ស្បែកជើងពុំមានឲ្យទាស់ទេទោះពណ៌សក្តីខ្មៅក្តីក្រហមក្តី លឿងងក្តី តែបើឱ្យសមរម្យតាមរបៀបកាន់ទុក្ខគួរប្រើស្បែកជើង ស្រោមជើងសនិងខ្មៅនេះហើយថាសម្ដែងកាយគោរពចំពោះសព និងអ្នកមានទុក្ខ។យើងបានដំណឹងថាមិត្តព្រៀងលានយើងមានទុក្ខដោយមរណៈសង្គ្រាមយើងក៏កើតមានចិត្តអាណិតដល់មិត្តព្រៀងលានយើងឬមានចិត្តអាឡោះអាល័យដល់អ្នកស្លាប់ដែលធ្លាប់កម្សត់កម្រនឹងឃ្លាតយើងក៏ម្នីម្នាទៅគួរសមនិងក្រុមញាតិនៅគេហដ្ឋានសពនោះ។សម្លៀកបំពាក់ក៏គប្បីស្លៀកពាក់ឲ្យគួរសមដូចមានពោលរួចខាងលើ។អ្នកទៅបុណ្យខ្មោចហើយស្លៀកខោបារាំងពាក់តែអាវ សឺមីសទទេ ឬមានអាវបើកកដែរតែពុំចងក្រវាត់នេះពុំសមរម្យទេបើប្រសិនជាយើងពាក់អាវកុតកត្រង់នោះប្រសើរជាងសមជាង។
*អ្នកបួសមុខភ្លើង
អ្នកបួសមុខភ្លើងគប្បីរៀបខ្លួនប្រាណឲ្យបានស្រួលបួលព្រោះអ្នកបួសនោះចេញមុខមាត់ឲ្យអ្នកផងឃើញបានរាល់គ្នាក្នុងចំណោម។ បើជាស្លៀកសំឡុយសំពត់ស ពាក់អាវកុតស ឬអាវចិនស ស្ពាយឆៀងក្រមាស សមរម្យណាស់។ ខ្ញុំរៀបរាប់ទាំងនេះព្រោះខ្ញុំបានឃើញច្រើនណាស់មកហើយ អាចារ្យបណ្តោយឱ្យតែអ្នកបួសមុខភ្លើងខ្លួនទទេ ឥតពាក់អាវ។ ធ្វើបែបនេះមិនល្អមើលសោះឡើយ។
(នៅមានត)
(ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត