ម៉ាឡេស៊ីនឹងមិនអនុវត្តការបិទទ្វារប្រទេសជាថ្មីម្តងទៀតឡើយ

ចែករំលែក៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសនៅថ្ងៃទី ២៣ខែមករាថា រដ្ឋាភិបាលនិងមិនបិទទ្វារម្តងទៀតឡើយ ក្នុងពេលមានពាក្យចចាមអារ៉ាមថា និងបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ។ រដ្ឋាភិបាលបានប្រកាសថា និងមិនមានការរិតត្បិត ក្នុងការធ្វើដំណើរនោះឡើយ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានប្រកាសថា បច្ចុប្បន្ន វិស័យសេដ្ឋកិច្ច សង្គម ក៏ដូចជា ការធ្វើដំណើរ តាមបណ្តារដ្ឋដំណើរការធម្មតា។ ក្នុងករណីមានអ្នកឆ្លងកើនឡើងខ្ពស់ និងអនុវតគ្រប់គ្រងការធ្វើដំណើរនៅក្នុងតំបន់មានករណីឆ្លងខ្ពស់។
នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងរាលដាល ទាំងការរស់នៅជាមួយកូវីដ១៩ នាពេលអនាគត។ នាយករដ្ឋមន្ត្រី Ismail Sabri Yaakobសង្ឃឹមថា ករណីឆ្លងនៅក្នុងប្រទេសនិងថយចុះ ក្រោម១ពាន់នាក់ដើម្បីប្រកាសជាផ្លូវការថាកូវីដ ១៩ ជាជំងឺធម្មតាដូចជំងឺផ្តាសាយផ្សេងទៀត៕ ដោយ៖សាធី

...


មនុស្ស​ម្នា​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ រូបថត៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print