ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីមជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា មន្ទីរបរិស្ថានខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានជួយសង្គ្រោះសត្វស្លាបរអាតទន្សាយបស្ចិម ចំនួនពីរក្បាលដែលជាបក្សីពនេចរក្នុងសិសិរដូវ ហោះមកកាន់ប្រទេសកម្ពុជា ពីអ្នកដេីរលក់តាមដងផ្លូវ។
អង្គការACCB បានបន្តថាសត្វស្លាបទាំងពីរក្បាលនេះ ត្រូវបានទទួលការពិនិត្យវិនិច្ឆយសុខភាពរបស់វាដោយបសុពេទ្យរបស់អង្គការ ហើយដូចដែលលោកអ្នកបានមើលឃើញនៅក្នុងរូបភាពនេះហើយ ពួកវា សក្ដិសមនឹងលែងភ្លាមៗបាន។
ជាមួយគ្នានោះ អង្គការសម្រាប់ការអភិរក្សជីវៈចម្រុះ ក៏បានថ្លែងអំណរគុណដល់ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តសៀមរាប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើដែលបានរួមសហការជាមួយ គ្នានៅពេលជួយសង្គ្រោះ និងនៅពេលលែងសត្វរអាតទន្សាយបស្ចិមទាំងពីរនេះផងដែរ៕
ដោយ៖សហការី