រថយន្តពេទ្យបើកបុកបន្តកន្ទុយគ្នាខូចខាតរថយន្តចំនួន៣គ្រឿងផ្លូវកម្ពុជាក្រោម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសង្រ្គោះបន្ទាន់មន្ទីពេទ្យឯកជនពហុកព្យាបាល និងសម្ភពម៉ាលីសបុត្របើកបរលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត២គ្រឿងបន្តកន្ទុយគ្នាបណ្តាលអោយរងកាខូចខាត់សរុបចំនួន៣គ្រឿងសំណាងមិនបង្កអោយមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្តិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុបានឃើញរថយន្តពេទ្យពហុកព្យាបាល និងសម្ភពម៉ាលីសបុត្រមួយគ្រឿងម៉ាក Hyundia Starex
ពណ៍សលាយលឿងពាក់ស្លាកលេខភ្នំពេញ2BL-9135 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងនៅពីមុខម៉ាកDiscovery LangRover ពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-2508ស្របទិសគ្នាចំពីក្រោយបណ្តាលអោយខូចខាត
ផ្នែកក្រោយខាងឆ្វេងយ៉ាងដំណំរួចរុញបន្តទៅបុករថយន្តឃ្លុបកូរ៉េដឹកទំនិញមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2BJ-3623នៅពីមុខបណ្តាលអោយរងកាខូចខាតបែកស្តុប ចំណែករថយន្តពេទ្យរងការខូចខាតផ្នែកខាងមុខចចំហៀងខាងស្តាំយ៉ាងដំណំផងដែរតែមិនបង្ករអោយមានអ្នករងរបួសទេ។

ក្រោយកើតហេតកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងធ្វើការជួយសម្រួលចរាចរណ៍យករថយន្តដាក់អែបខាងដោយភាគីខាងរថយន្តពេទ្យបានចេញថ្លៃខូចខាតអោយទៅភាគីខាងរថយន្តឃ្លុបដឹកទំនិញចំនួន២០ដុល្លាបញ្ចប់រឿងមួយករណី ចំណែករថយន្តស៊េរីទំនើបកំពុងធ្វើការចរចាគ្នានៅកន្លែងកើតហេតុបើមិនត្រូវរូវគ្នាកម្លាំងជំនាញធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅជំនាញខណ្ឌទួលគោករងចាំដោះស្រាយគ្នាពេលក្រោយ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print