ក្រសួងបរិស្ថាន​ ជួយសង្គ្រោះ​រអាតទន្សាយ​បស្ចិម​ ចំនួន​២ក្បាល​ ពីអ្នកយកមកលក់នៅតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​មជ្ឈមណ្ឌល​អង្គការ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) បានឱ្យដឹងថា​ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ កាលពីពេល​ថ្មីៗ​នេះ បានជួយសង្គ្រោះ​សត្វ​ស្លាបរអាតទន្សាយ​បស្ចិម​ ​ចំនួន​ពីរ​ក្បាលដែលជា​បក្សី​ពនេចរ​ក្នុង​សិ​សិ​រដូវ ហោះមកកាន់​ប្រទេស​កម្ពុជា ពី​អ្នកដេីរលក់​តាម​ដងផ្លូវ។

​​អង្គការ​​ACCB បានបន្តថា​សត្វ​ស្លាបទាំងពីរ​ក្បាល​នេះ​ ត្រូវ​បានទទួល​ការពិនិត្យ​វិនិច្ឆយ​សុខភាព​របស់​វា​ដោយ​បសុពេទ្យ​របស់​អង្គការ​ ហើយ​ដូចដែល​លោកអ្នក​បាន​មើលឃើញ​នៅក្នុង​រូបភាព​នេះ​ហើយ​ ពួកវា សក្ដិសម​នឹង​លែង​ភ្លាមៗ​បាន​។

​ជាមួយគ្នានោះ​ អង្គការ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​ ក៏បាន​ថ្លែងអំណរគុណ​ដល់ ក្រសួងបរិស្ថាន តាមរយៈ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​រដ្ឋបាល​ព្រៃឈើ​ដែល​បានរួម​សហការ​ជាមួយ គ្នា​នៅពេល​ជួយសង្គ្រោះ និង​នៅពេល​លែង​សត្វ​រអាតទន្សាយ​បស្ចិមទាំងពីរ​នេះ​ផងដែរ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print