អតីតះភរិយា​ លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់-សៀមបូក​ អង្វរលោកប្តីបញ្ឈប់វប្បធម៍ចងកម្មពៀរមកលើខ្លួននិងកូនៗទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ​ អ្នកស្រី​ ហាក់​ ដារា​ ដែលបានលែងលះជាមួយអតីតៈស្វាមីដោយស្របច្បាប់រយៈពេលមួយឆ្នាំហើយនោះ​ ប្រហែលជាគាត់ក្រំគ្រានឹងការបៀមទុក្ខ​ ហែលឆ្លងពីជីវិតដ៏ជូចត់​ជាមួយប្តីក្នុងស្ថានភាពបែបឈឺពឺតផ្សារដល់កម្រិតណាទេ​ ទើបអ្នកស្រី​ ហាក់​ ដារា​ មិនព្រមជីកកប់អនុស្សាវរីយ៍ដ៏ខ្លោចផ្សារ​នេះ​ ហើយបង្ខំចិត្តទម្លាយអោយធូរទ្រូងលើហ្វេសប៊ុករបស់ខ្លួន​ រហូតដល់ដាច់ចិត្តប្រើភាសាធ្ងន់ផងដែរនូវពាក្យមួយឃ្លាថាៈ​ “ល្មមឈប់ចងកម្មចងពៀរជាមួយខ្ញុំទៀតទៅណាលោកមេព្រៃពាល”។
ខាងក្រោមនេះគឺជាការបញ្ជាក់ទាំងស្រុងរបស់អ្នកស្រី​ ហាក់​ ដារា​ ដើម្បីអោយអតីតៈលោកប្តីដែលជាមេព្រៃមេត្តាជ្រាបនឹងអាណិតអាសូរដោះលែងអោយគាត់នឹងកូនៗមានសេចក្តីសុខផង?
ល្មមឈប់ចងកម្មចងពៀរជាមួយខ្ញុំទៀតទៅណាលោក ល្មមឈប់ចងកម្មចងពៀរជាមួយខ្ញុំទៀតទៅណាលោកមេព្រៃពាលមេព្រៃពាល !
គិតរហូតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំហើយដែលលោកបានប្រមែប្រមូលឥវ៉ាន់ ដែលរហូតដល់សូម្បីតែគីង្គក់ឈើដាក់នៅមុខជំនាងផ្ទះក៏លោកយកទៅដែរ ចុះចេញទៅរស់នៅជាមួយស្រីភ្លើងពណ៌សមតាមប្រាថ្នាលោកហើយ ។ ចំណែកឯការដោះស្រាយតាមផ្លូវច្បាប់ក៏ចប់សព្វគ្រប់យូរណាស់ហើយ ហេតុអីលោកនៅតែបន្តចងកម្មជាមួយខ្ញុំ និងកូនដល់ណាទៀត? អ្វីដែលលោកត្រូវធ្វើ លោកម៉េចក៏មិនធ្វើ ? តើលុយអាហារកិច្ចកូននៅឯណា ដោយគិតតាំងពីខែមករាមក? តើការទទួលខុសត្រូវចំពោះបំណុលធនាគារនៅឯណា? ផ្ទុយទៅវិញលោកឯងបែរជាគេចវេស មិនព្រមអនុវត្តតាមច្បាប់ ដោយចង់អោយកូនខ្ញុំ និងខ្ញុំរស់នៅយ៉ាងវេទនាគ្មានទីជម្រក បន្ថែមពីនោះទៀតលោកឯងខ្លាចខ្ញុំមានសេចក្តីសុខ លោកឯងព្យាយាមដើរបរិហារកេរ្ត៍ពីខ្ញុំដោយគ្មានការពិត រិតតែធ្ងន់ជាងនេះទៀត នៅពេលដែលដឹងថាខ្ញុំជិតមានក្តីសុខ លោកឯងព្យាយាមដើរបរិហារសុទ្ធតែខ្ញុំស្រលាញ់លោកឯងខ្លាំងណាស់ ហេតុអីមានអ្នកបំបែកពីទ្រូងអ្នកឯងទៅ …..? ល្មមឈប់ធ្វើរឿងអាក្រក់ដែលហួសពីទទួលយកបាននេះទៅ ការអត់ធ្មត់របស់ខ្ញុំមានព្រំដែន សូមលោកកុំពូកែលាបពណ៌ពេក ! ហើយដេកគិតថាលោកបានធ្វើនូវទង្វើឃោឃៅ និងឈឺផ្សារយ៉ាងណាខ្លះមកលើខ្ញុំ និងកូន ហើយហេតុអីក៏ខ្ញុំស្អប់លោក ? ខ្ញុំពិតជាមិនចង់រស់នៅជាមួយជនពាលតទៅទៀតទេ គឺតាំងពីថ្ងៃដែលលោកទាញកាំបិតចាក់ និងដេញកាប់ខ្ញុំម៉្លេះ និងមានរឿងឃោឃៅច្រេីនទៀត ដែលលោកប្រព្រឹត្តមកលើខ្ញុំនិងកូន។ សំណាងហើយដែលពេលនោះខ្ញុំមិនបានប្តឹងសមត្ថកិច្ចអោយអូសក្បាលលោកដាក់គុក។
ជាចុងក្រោយ ខ្ញុំសូមអោយលោកប្រតិបត្តិខ្លួនជាមន្ត្រីរាជការល្អដូចគេឯង ហើយឈប់បន្តបរិហារកេរ្ត៍ដោយគ្មានការពិត និងលាបពណ៌គេឯងទៅ គ្មានអ្នកណាជឿលោកទេ ព្រោះគេស្គាល់មាយាទលោកច្បាស់ណាស់។
👉👉👉 សំណូមពរមួយទៀត សូមលោកចូលខ្លួនដោះស្រាយបំណុលម្នាក់ពាក់កណ្តាលជាមួយធនាគារ ទៅតាមអ្វីដែលតុលាការសំរេច ហើយលុយអាហារកិច្ចកូនខ្ញុំនៅឯណា ផ្ញើអោយផង បួនខែហើយ ! និងសូមជូនពរអោយលោក និងភរិយាសំណព្វចិត្ត ដែលរើសចេញពី Galaxy ស្ទឹងត្រែង ជួបប្រទះតែសេចក្តីសុខ ហើយកូនរបស់
លោកដែលជិតកើតហើយនេះ សូមអោយមានវាសនាល្អ !​

image

ដោយ​ សុខ​ ខេមរា


111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print