ភ្នំពេញ ៖ ខណៈផ្លូវកំពុងតែកកស្ទះចរាចរណ៍ក៏មានរថយន្តមួយចំនួននៅតែ
ជម្នះបេីកសន្សឹមៗរុលទៅមុខ និងរថយន្តខ្លះទៀតកំពុងឈប់បន្តកន្ទុយគ្នា ស្រាប់តែមានបុរសម្នាក់បេីករថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តហ្វដពីក្រោយពេញទំហឹង ហេីយរុញបន្តទៅបុករថយន្ដកុងតឺន័រមួយគ្រឿងទៀតបណ្ដាលឱ្យរថយន្តហ្វដរងការខូចខាតផ្នែកខាងក្រោយនិងខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង ក្បាល
ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-4960 ធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាក ហ្វដ F150 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Q-8376 បេីកបរដោយនារីម្នាក់ ពេញទំហឹង រួចរុញទៅបុករថយន្ដសណ្ដោងកុងតឺន័រមួយគ្រឿងទៀតក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5309 បណ្ដាលឱ្យរថយន្ដ ហ្វដF150 ផ្ទុះពោងទាំងពីររងការខូចខាតផ្នែកខាងក្រោយ និងផ្នែកខាងមុខស្ទើរតែទាំងស្រុង តែសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្ដទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ