កូរ៉េខាងជើងសាកល្បងមីស៊ីលជាលើកទី៦ហើយនៅក្នុងខែមករានេះ

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៧ខែមករា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា កូរ៉េខាងជើងទើបតែបានសាកល្បងមីស៊ីលពីរគ្រាប់បន្ថែមទៀតទៅកាន់តំបន់សមុទ្រភាគខាងកើត។ នៅក្នុងសេចក្តីប្រកាសនោះ គណៈទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទីក្រុង Hamhung ទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ២៧ខែមករាឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ប្រភពពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់តេស្តមីស៊ីលចំនួន២គ្រាប់ទៀតហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយវាក៏ជាលើកទី៦ផងដែរសម្រាប់ខែមករាដើមឆ្នាំ២០២២។ បើតាមប្រភពដដែល មីស៊ីលដែលកូរ៉េខាងជើងទើបបាញ់តេស្តនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីក (ballistic missiles) ។ បើតាមប្រភពពីប្រទេសជប៉ុនវិញ គ្រាប់មីស៊ីលកូរ៉េខាងជើងខាងលើនេះទំនងជាបានធ្លាក់នៅតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃសមុទ្រជប៉ុន។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណបក្សលោកដើម្បីបើកទំព័រឆ្នាំ២០២២ នោះបានប្តេជ្ញាថា នឹងបង្កើនសមត្ថភាពយោធាកូរ៉េខាងជើងបន្ថែមទៀត ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក ហើយលោកក៏បានបង្ហើបអំពីការចាប់ផ្តើមឡើងវិញនូវសកម្មភាពទាំងឡាយដែលត្រូវបានផ្អាកកន្លងមកនេះផងដែរ។ ប្រការនេះបាននាំឱ្យអន្តរជាតិនឹកឃើញដល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)៕ ដោយសាធី

...

ប្រភពរូបថត៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print