ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀន ៥នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ព័ទ្ធចាប់មុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនបានចំនួន ៥នាក់ មកពីកន្លែងផ្សេងគ្នា រួមទាំងវត្ថុតាងនិងសម្ភារមួយចំនួន កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅកណ្ដាលក្រុងពោធិ៍សាត់ ។

ប្រភពពីកម្លាំងចុះអនុវត្តបានឱ្យដឹងថា មុខសញ្ញាត្រូវឃាត់ខ្លួនទាំង ៥នាក់​ទី១-ឈ្មោះ ឆយ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ទី២-ឈ្មោះ វ៉ុន ស៊ីវម៉ាឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ទី៣-ឈ្មោះ យូ ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ទី៤-ឈ្មោះ ស៊ូ កវី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ និងទី៥-ឈ្មោះ ឆោម ជីវិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបានដកហូតម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន និងសម្ភារដូចជា ម៉ូតូ, ទូរស័ព្ទដៃ ។

ប្រភពបន្តទៀតថា ជនសង្ស័យទាំង ៥នាក់ សមត្ថកិច្ចកំពុងបន្តការសាកសួរ និងធ្វើតេស្តទឹកនោមនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការបន្តតាមនីតិវិធី ៕

photo_2016-04-21_11-00-05

photo_2016-04-21_10-59-54

photo_2016-04-21_10-59-58

photo_2016-04-21_11-00-12

ដោយ៖ ប៉ឹម ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print