បុរសម្នាក់បើកម៉ូតូបុកកង់បណ្ដាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ខណៈជិះកង់ត្រូវបុរសម្នាក់ជិះម៉ូតូម៉ាកធូដេ មកបុកចំពីចំហៀងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រី្តម្នាក់ជិះកង់ដើរលក់ផ្លែខ្នល់ ធ្វើដំណើរតាមបណ្ដោយផ្លូវលំចូលមកផ្លូវលេខ១៦៩ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកធូដេ១គ្រឿង​ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CT-3080 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងទៅត្បូងបានជ្រុលបុកកង់ពេញទំហឹងបណ្ដាលកង់ខ្ទាត ចំណែកស្រ្តីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុម៉ូតូបង្កនិងកង់រងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

20160421011637 (1)

20160421011639

20160421011637

ដោយ៖ សរស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print