ឃាត់ស្រ្តីម្នាក់តាមដីកាខណៈប្តីរត់ចុះទឹកបឹងកំប្លោក ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តាមដីកាបង្គាប់របស់តុលាការ ខណៈដែលប្តីលោតចុះទឹកបឹងកំប្លោកគេចខ្លួនពីការតាមចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ចិត ជាអ្នកជួញដូរគ្រឿងញៀន(គេចខ្លួន) និងឈ្មោះ ហ៊ួយ ធីដែន អាយុ៣១ឆ្នាំ ជាអ្នកប្រើប្រាស់(ឃាត់ខ្លួន) មានទីលំនៅផ្ទះជួលភូមិខាងលើ។ ចំណែកស្ត្រីឈ្មោះ យ៉ាន ស្រីម៉ៅ អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ ចិត មានផ្ទៃពោះ៥ខែ(ឃាត់ខ្លួនតាមដីកា)។

លោកបន្តថា ខណៈដែលកម្លាំងយើងកំពុងឆែកឆេររកវត្ថុតាងថ្នាំញៀន ស្រាប់តែជនសង្ស័យឈ្មោះចិត លោតចុះទឹកបឹងកំប្លោកក្បែរផ្ទះ ហើយកម្លាំងយើងសហការជាប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើឡោមព័ទ្ធ លុះដល់ម៉ោងជាង៩ថ្ងៃដដែលទើបដក។

លោកបន្តទៀតថា ស្រ្តីដែលចាប់ខ្លួនតាមដីកានោះត្រូវបានបញ្ជូនទៅតុលាការ និងជនសង្ស័យម្នាក់ ទៀតកំពុងកសាងសំណុំរឿង៕

20160421_090645

20160421_090638

ដោយ៖ តាឡឹម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print