ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានបើកវគ្គបំប៉ន និងសាកល្បងខ្លឹមសារដើម្បីចូលរួមវេទិកាយុវជន ស្តីពី «យុវជន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» ដល់និស្សិត៦០នាក់ មកពី៤សាកលវិទ្យាល័យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ថា វគ្គបំប៉ននេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹងស្តីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដល់និស្សិតដែលត្រូវចូលរួមបកស្រាយ ក្នុងវេទិកាយុវជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ៕
ដោយ៖ សីលា
...