ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​-​ចិន​ក្នុង​ឆ្នាំ​២០២១​មានចំនួន​លើសពី​១១.១​ពាន់​លាន​ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​-​ចិន​ក្នុង​ឆ្នាំ​២០២១​មានចំនួន​លើសពី​១១.១​ពាន់​លាន​ដុល្លារអាមេរិក។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, យោងតាមទិន្នន័យតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០២១ មានទឹកប្រាក់សរុបប្រមាណជាង១១.១៤៤ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុង​នោះទំហំនៃការនាំចេញ​របស់​កម្ពុជា​ទៅកាន់ប្រទេស​ចិន​មានទឹកប្រាក់​ប្រមាណ​១.៥១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​៣៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការ​នាំ​ចូល​ពី​ចិនមកកាន់ប្រទេសកម្ពុជា​មានទឹកប្រាក់ប្រមាណ​៩.៦៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

សូមរម្លឹកថា, គិតត្រឹមខែតុលាឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់វិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន២៧.២ពាន់លានដុល្លារអាមេរិក បានបន្តរក្សាជាប្រទេសប្រភពវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា។ ហើយ 

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​កម្ពុជា​មានចំនួន​លើសពី​១ម៉ឺន​លាន​ដុល្លារអាមេរិក

កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។

ថ្មីៗនេះចិនផ្ដល់ឱសថព្យាបាលកូវីដ១៩ ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ៕

សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print