ភ្នំពេញ : នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងឆ្នាំ២០២១មានចំនួនលើសពី១១.១ពាន់លានដុល្លារអាមេរិក។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, យោងតាមទិន្នន័យតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០២១ មានទឹកប្រាក់សរុបប្រមាណជាង១១.១៤៤ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទឹកប្រាក់ប្រមាណ១.៥១ពាន់លានដុល្លារអាមេរិក មានកំណើន៣៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការនាំចូលពីចិនមកកាន់ប្រទេសកម្ពុជាមានទឹកប្រាក់ប្រមាណ៩.៦៣ពាន់លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
សូមរម្លឹកថា, គិតត្រឹមខែតុលាឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់វិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន២៧.២ពាន់លានដុល្លារអាមេរិក បានបន្តរក្សាជាប្រទេសប្រភពវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា។ ហើយ
ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងកម្ពុជាមានចំនួនលើសពី១ម៉ឺនលានដុល្លារអាមេរិក
កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។
ថ្មីៗនេះចិនផ្ដល់ឱសថព្យាបាលកូវីដ១៩ ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ៕
សុខ ខេមរា