លោក ឃួង ស្រេង ៖ ស្នើឲ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនលើវិស័យកសិកម្ម នៅកម្ពុជា

ចែករំលែក៖

​​ភ្នំពេញ៖ក្នុងឧិកាសជួបសំណេះសំណាលការ ងារជាមួយ លោកTakhashi Fumi aki ប្រធានសមាគមជប៉ុន.កម្ពុជានិងជាអតិតះឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  នារសៀលថ្ងៃទី៣ កុម្ភះ ២០២២ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានស្នើ ដល់អ្នកវិនិយោគជប៉ុន តាមរយះសមាគមកម្ពុជា.ជប៉ុន ដើម្បីមកវិនិយោគលើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។

    លោកអភិបាលថ្លែងថា៖ នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញមានសក្កដានុ  ពលខ្លាំងលើវិស័យកសិកម្មក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសំរាប់នាំចេញទៅទីផ្សារសំខាន់ៗដូចជាប្រទេសចិនជាដើមនៅពេល កម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។ 

      លោកបន្ដថា៖ ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។ពាក់ពន្ធ័ នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯ.ឧឃួង ស្រេង បានជំរាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយដោយយើងមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ  យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គីភ័យនៅរាជធានីភ្នំភ្នំពេញ ដែលកំពុងអភិវឌ្ឍន៏ ។ដូច្នេះយើងត្រូវការចាំបាច់គឺរថយន្តពន្លត់អគ្គីភ័យសំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យពិសេសលើសំណង់អាគារខ្ពស់ ៗ។

     លោកTakahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៏របស់សមាគមកម្ពុជា.ជប៉ុនដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញទៅតាមសំណើរបស់ឯ.ឧ ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញ។ លោក Takahashi Fumi aki ដែលជាអតិតៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២និងរៀបចំអោយមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

     លោក បានប្រគល់ប្លង់ដីមួយហិតតាដែលអំណោយរបស់ជនជាតិជប៉ុនម្នាក់ដល់ លោកឃួង ស្រង  អភិបាលរាជធានីភ្នំពេញសម្រាប់ធ្វើជាសួនច្បារសាធារណៈមួយដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអត្តរជាតិហើយក៏មានកម្ពុជាផងដែរហើយ

  លោក ឃួង ស្រេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយសន្យាថា នឹងចាត់ចែងធ្វើ ឱ្យបានល្អ៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print