កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន រឹងមាំ មិនអាចរង្គោះរង្គើឡើយ

ចែករំលែក៖

ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោកពូទីន បានរួមគ្នាផ្ញើសារដ៏សំខាន់បំផុតទៅលើពិភពលោកស្តីពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំមិនមានអ្វីមកបំបែកបំបាក់បានឡើយ។ ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាគ្នាដោយផ្ទាល់ក្រោយពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៤ខែកុម្ភៈ ដែលជាជំនួបផ្ទាល់លើកដំបូងតាំងពីឆ្នាំ២០១៩មក ។ ដើម្បីឆ្លើយតបទៅនឹងបច្ចាមិត្តដែលព្យាយាមបំបែកបំបាក់ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ចិន-រុស្ស៊ី ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានលើកឡើងថា «ចិននិងរុស្ស៊ីបានសន្យាគាំទ្រដល់កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក …ហើយប្រទេសទាំងពីរមិនរង្គោះរង្កើទៅលើការញុះញង់នោះឡើយ»។ ចំណែកប្រធានាធិបតីរុស្ស៊ីលោកពូទីនវិញ បានបញ្ជាក់ថា «រុស្ស៊ីបានចាត់ទុកចិនជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្មសំខាន់បំផុតក្នុងសតវត្សរ៍ទី២១»។ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ក៏ដូចជាវិវាទជាមួយប្រទេសអ៊ុយក្រែន ប្រធានាធិបតីចិន មិនបានលើកឡើងនោះឡើយ ប៉ុន្តែប្រទេសទាំងពីរបានគាំទ្ររាល់សកម្មភាពរបស់គ្នាទៅវិញទៅមក ដោយមិនចាំបាច់លាតត្រដាងឡើយ។ ក្នុងពេលដែលប្រទេសមហាអំណាចបរមាណូទាំងពីរ បង្កើនទំនាក់ទំនងកាន់តែរឹងមាំ គឺបានដើរតួនាទីយ៉ាងសំខាន់សម្រាប់សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក ៕ ដោយសាធី

...

ប្រភពរូបថត៖Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print