ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៤០១នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៤៤នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន​ ដូច្នេះ​សូមបន្តអនុវត្តវិធានការ”​បីការពារ​ បីកុំ​​”

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះបានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៤០១នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន១៤៤នាក់ និងករណីស្លាប់គ្មាន

សូមជម្រាបថានៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែកុម្ភៈ​​​​ ឆ្នាំ២០២២រកឃើញអ្នកឆ្លងថ្មី ៤០១នាក់ទៀតជាសះស្បើយ ១៤៤នាក់ និងអ្នកជំងឺស្លាប់គ្មាន

ករណីឆ្លងសហគមន៍៣៩៧នាក់(អូមីក្រុង)

អ្នកដំណើរពីបរទេស ០៤នាក់(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២

អ្នកឆ្លងសរុប= 123,443 នាក់

អ្នកជាសះស្បើយ= 118,804 នាក់

អ្នកស្លាប់= 3,015 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងwww.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ០១២ ៨៣៦ ៨៦៨៕ដោយតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print