ចូលលួចលុយនិងគ្រឿងអលង្ការពេលម្ចាស់មកទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្ត្រីសង្ស័យម្នាក់ ឆ្លៀតម្ចាស់ផ្ទះមិននៅ លួចឡើងឆេកឆេរលួចលុយនិងគ្រឿងអលង្ការមួយចំនួន​ ខណៈម្ចាស់មកទាន់បានព្យាយាមគេចខ្លួនរយៈពេល៣ថ្ងៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី
ចំណុចលើផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា​​ជនរងគ្រោះឈ្មោះ​ ស៊ុំ សាវ៉ន ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ.។ ចំណែកជនសង្ស័យឈ្មោះ.រាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
ទីលំនៅទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។ សំភារៈបាត់បង់មាន: ១-ប្រាកដុល្លា ចំនួន៧០០០(ប្រាំពីរពាន់)ដុល្លាអាមេរិច,​២-ខ្សែកមាសចំនួន០៤ខ្សែ មានខ្សែកទម្ងន់០១តម្លឹង០៤ជីចំនួន០១ខ្សែ,​ខ្សែកទម្ងន់០៥ជី០៥ហ៊ុនចំនួន០១ខ្សែ,​-ខ្សែកទម្ងន់០៤ជីចំនួន០១ខ្សែ,​-ខ្សែកទម្ងន់០៣ជីចំនួន០១ខ្សែ,​៣-ខ្សែដៃទម្ងន់០៥ជីចំនួន០៣ខ្សែ​និង៤-ចិញ្ចៀនទម្ងន់០៣ជីចំនួន០១វង់។ ដោយឡែកវត្ថុតាងចាប់យក៖១-ប្រាកដុល្លា ចំនួន៤០០០(បួនពាន់)ដុល្លាអាមេរិច,​២-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែកមានបន្តោងចំនួន០៤ខ្សែ,​៣-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែដៃចំនួន០៣ខ្សែ,​៤-លោហៈធាតុពណ៌ក្រហមប្រភេទចិញ្ចៀនចំនួន០១វង់(របស់ជនរងគ្រោះ)
,​៥-វិក័យបត្រដកប្រាក់(វីនវេលុយ) ចំនួន០១សន្លឹក,​៦-ទូរសព្ទដៃពណ៌ខ្មៅចំនួន០១គ្រឿង(របស់ជនសង្ស័យ)។
ប្រភព​ដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅចូលរួមកម្មវិធីបុណ្យគេក្នុងភូមិ រីឯកូនៗទៅរៀន ឆ្លៀតពេល​នោះ​ជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះជនរងគ្រោះ​រួចធ្វើសកម្មភាពលួចលុយ និងគ្រឿងអលង្ការមួយចំនួន ភ្លាមនោះជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញស្រាប់តែឃើញស្ត្រីសង្ស័យនៅក្នុងផ្ទះរបស់ខ្លួន​ក៏មានអារម្មណ៍ងឿងឆ្ងល់ និយាយមិនកើត រួចជនសង្ស័យក៏ត្រឡប់គេចខ្លួនបាត់ទៅ។ លុះបានមួយសន្ទុះក្រោយមក ជនរងគ្រោះបានមកមើលលុយនិងគ្រឿងអលង្ការរបស់ខ្លួន ស្រាប់តែបាត់អស់​ដោយសង្ស័យទៅលើស្ត្រីសង្ស័យខាងលើ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៍ិនគរបាលរដ្ឋបាលបឹងគ្រំដើម្បីស្រាវជ្រាវចាត់ការតាមច្បាប់។
ក្រោយពីកម្លាំងនគរបាលប៉ុស្ត៍ិទទួលបានពាក្យបណ្ដឹងភ្លាម ក៏តាមស្រាវជ្រាវរហូតថ្ងៃទី១២ខែឆ្នាំដដែល ទើបឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ យកមកអនុវត្តន៍ចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print