ខេត្តកណ្ដាល៖ ស្ត្រីសង្ស័យម្នាក់ ឆ្លៀតម្ចាស់ផ្ទះមិននៅ លួចឡើងឆេកឆេរលួចលុយនិងគ្រឿងអលង្ការមួយចំនួន ខណៈម្ចាស់មកទាន់បានព្យាយាមគេចខ្លួនរយៈពេល៣ថ្ងៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី
ចំណុចលើផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ុំ សាវ៉ន ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ.។ ចំណែកជនសង្ស័យឈ្មោះ.រាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
ទីលំនៅទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។ សំភារៈបាត់បង់មាន: ១-ប្រាកដុល្លា ចំនួន៧០០០(ប្រាំពីរពាន់)ដុល្លាអាមេរិច,២-ខ្សែកមាសចំនួន០៤ខ្សែ មានខ្សែកទម្ងន់០១តម្លឹង០៤ជីចំនួន០១ខ្សែ,ខ្សែកទម្ងន់០៥ជី០៥ហ៊ុនចំនួន០១ខ្សែ,-ខ្សែកទម្ងន់០៤ជីចំនួន០១ខ្សែ,-ខ្សែកទម្ងន់០៣ជីចំនួន០១ខ្សែ,៣-ខ្សែដៃទម្ងន់០៥ជីចំនួន០៣ខ្សែនិង៤-ចិញ្ចៀនទម្ងន់០៣ជីចំនួន០១វង់។ ដោយឡែកវត្ថុតាងចាប់យក៖១-ប្រាកដុល្លា ចំនួន៤០០០(បួនពាន់)ដុល្លាអាមេរិច,២-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែកមានបន្តោងចំនួន០៤ខ្សែ,៣-លោហៈធាតុពណ៌ក្រហមប្រភេទខ្សែដៃចំនួន០៣ខ្សែ,៤-លោហៈធាតុពណ៌ក្រហមប្រភេទចិញ្ចៀនចំនួន០១វង់(របស់ជនរងគ្រោះ)
,៥-វិក័យបត្រដកប្រាក់(វីនវេលុយ) ចំនួន០១សន្លឹក,៦-ទូរសព្ទដៃពណ៌ខ្មៅចំនួន០១គ្រឿង(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅចូលរួមកម្មវិធីបុណ្យគេក្នុងភូមិ រីឯកូនៗទៅរៀន ឆ្លៀតពេលនោះជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះជនរងគ្រោះរួចធ្វើសកម្មភាពលួចលុយ និងគ្រឿងអលង្ការមួយចំនួន ភ្លាមនោះជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញស្រាប់តែឃើញស្ត្រីសង្ស័យនៅក្នុងផ្ទះរបស់ខ្លួនក៏មានអារម្មណ៍ងឿងឆ្ងល់ និយាយមិនកើត រួចជនសង្ស័យក៏ត្រឡប់គេចខ្លួនបាត់ទៅ។ លុះបានមួយសន្ទុះក្រោយមក ជនរងគ្រោះបានមកមើលលុយនិងគ្រឿងអលង្ការរបស់ខ្លួន ស្រាប់តែបាត់អស់ដោយសង្ស័យទៅលើស្ត្រីសង្ស័យខាងលើ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៍ិនគរបាលរដ្ឋបាលបឹងគ្រំដើម្បីស្រាវជ្រាវចាត់ការតាមច្បាប់។
ក្រោយពីកម្លាំងនគរបាលប៉ុស្ត៍ិទទួលបានពាក្យបណ្ដឹងភ្លាម ក៏តាមស្រាវជ្រាវរហូតថ្ងៃទី១២ខែឆ្នាំដដែល ទើបឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ យកមកអនុវត្តន៍ចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕
ដោយ៖ ស្អាងជ័យ