រថយន្តបូមលូរបេីកបំពានភ្លេីងស្ទុបបុករះម៉ូតូពីរគ្រឿង​ និងកិន​អូសជិត៥០ម៉ែត្រ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តហុីយ៉ាន់ដាយ​ ប្រភេទសាតែនបូមលូរ​ បេីកបុករះម៉ូតូចំនួនពីរគ្រឿងដែលកំពុងឈប់ស្ទុប​   ធ្វេីឲ្យម៉ូតូមួយគ្រឿងខូចខាតតិចតួច​ និងមួយគ្រឿងទៀតត្រូវរថយន្តកិនពីលេីអូសជិត៥០ម៉ែត្រ​ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល​ កាលពីវេលាម៉ោង៣​ និង៣០នាទីរសៀល​ ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅចំណុចស្ទុបផ្សារដេីមថ្កូវ​ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

      តាមសម្ដីបុរសម្នាក់ជាជនរងគ្រោះដែលរបួសស្រាលបានប្រាប់អ្នកសារព័ត៌មាន​ ឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ធំ​ 1Q-1227 ធ្វេីដំណេីរទទឹមគ្នាជាមួយជនរងគ្រោះដែលរបួសធ្ងន់​ (ជិះម៉ូតូម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ សៀមរាប​ 1M-0353 )​ តាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីត្បូងមកជេីង​ និងបានឈប់ស្ទុបក្រហម​ ខណៈពេលនោះស្រាប់តែមានរថយន្តបង្កម៉ាក​ ហុីយ៉ាន់ដាយ​ ក្បាលពណ៌ស​ ប្រភេទសាតែនបូមលូ​ ពាក់ស្លាកលេខភ្នំពេញ​ 3E-0171 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿន​ និងមិនឈប់ស្ទុប​ ក៏បុកម៉ូតូពីរគ្រឿងពីក្រោយ​ ក្នុងនោះមានម៉ូតូមួយគ្រឿងត្រូវរថយន្តបង្កកិនអូសជិត៥០ម៉ែត្រ​ រងការខូចខាតជាខ្លាំង​ ។ 

    ក្រោយកេីតហេតុភ្លាមៗ​ ប្រជាពលរដ្ឋបានជួយឃាត់ព្រូរថយន្តម្នាក់ប្រគល់ឲ្យសមត្ថកិច្ច​ រីឯតៃកុងគេចខ្លួនបាត់​ ។ ដោយឡែកបុរសម្នាក់ដែលរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះភ្លាមៗផងដែរ​ ។ បន្ទប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន​ ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​ និងម៉ូតូរងគ្រោះទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print