កម្លាំងប៉ូលិសបារាំងផ្ទុះអាវុធ សម្លាប់ជនដៃដល់វាយប្រហារដោយកាំបិត

ចែករំលែក៖

នៅថ្ងៃទី១៤ខែកុម្ភៈ បុរសម្នាក់បានប្រើប្រាស់កាំបិតវាយប្រហារទៅលើកម្លាំងប៉ូលិសនៅស្ថានីយរថភ្លើង Gare Du Nord ក្នុងរដ្ឋធានីប៉ារីស បង្ខំឱ្យប៉ូលិសត្រូវផ្ទុះអាវុធតែម្តង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងប៉ូលិសបានបង្ខំចិត្តប្រើប្រាស់កាំភ្លើងបាញ់ប្រហារទៅលើបុរសដែលប្រើកាំបិតវាយប្រហារ ក្នុងពេលដែលមានអ្នកដំណើរជាច្រើន ធ្វើដំណើរមកពីទីក្រុងឡុងដុងទៅកាន់ទីក្រុងប៉ារីស។ អាវុធដែលជនដៃដល់ប្រើប្រាស់គឺជាកាំបិតប្រវែង៣០សង់ទីម៉ែត្រមានសេរសេរអក្សរ ACAB មានអត្ថន័យប្រឆាំងនឹងកម្លាំងប៉ូលិស។ នៅលើបណ្តាញសង្គម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានឱ្យដឹងថាកម្លាំងប៉ូលិសបារាំងចាំបាច់ត្រូវតែការពារខ្លួននិងការពារអ្នកដំណើរនៅក្នុងស្ថានីយរថភ្លើង។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២២៕ ដោយសាធី

...

រូបថត៖REUTERS/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print