ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ ប្រភេទសាតែនបូមលូរ បេីកបុករះម៉ូតូចំនួនពីរគ្រឿងដែលកំពុងឈប់ស្ទុប ធ្វេីឲ្យម៉ូតូមួយគ្រឿងខូចខាតតិចតួច និងមួយគ្រឿងទៀតត្រូវរថយន្តកិនពីលេីអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្ទុបផ្សារដេីមថ្កូវ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសម្ដីបុរសម្នាក់ជាជនរងគ្រោះដែលរបួសស្រាលបានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1Q-1227 ធ្វេីដំណេីរទទឹមគ្នាជាមួយជនរងគ្រោះដែលរបួសធ្ងន់ (ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-0353 ) តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជេីង និងបានឈប់ស្ទុបក្រហម ខណៈពេលនោះស្រាប់តែមានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ស ប្រភេទសាតែនបូមលូ ពាក់ស្លាកលេខភ្នំពេញ 3E-0171 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿន និងមិនឈប់ស្ទុប ក៏បុកម៉ូតូពីរគ្រឿងពីក្រោយ ក្នុងនោះមានម៉ូតូមួយគ្រឿងត្រូវរថយន្តបង្កកិនអូសជិត៥០ម៉ែត្រ រងការខូចខាតជាខ្លាំង ។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋបានជួយឃាត់ព្រូរថយន្តម្នាក់ប្រគល់ឲ្យសមត្ថកិច្ច រីឯតៃកុងគេចខ្លួនបាត់ ។ ដោយឡែកបុរសម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។ បន្ទប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ