ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័រមួយគ្រឿងថយក្រោយឆ្លងទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសបែកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ ៣១៦ ស្ថិតនៅចំណុច ភូមិ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះមុំ ធឿន អាយុ ៤៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិព្រៃស្ទៀងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងជិះម៉ូតូម៉ាក Honda Dream ពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀង ១A៤៩១២ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្តកុងតឺន័រ
ម៉ាកHlNO ពាក់ស្លាក
លេខព្រៃវែង ៣A១៣៦៧ ពណ៌ត្រួយចេកនៅនិងកន្លែងកើតហេតុ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រ
ម៉ាកHlNO ពណ៌ត្រួយចេកពាក់ស្លាកលេខព្រៃវែង ៣A១៣៦៧ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅត្បូងហើយក៏បានថយក្រោយឆ្លងទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀង ១A៤៩១២ក្នុងទិសដៅពីជើងទៅត្បូងក៏បុកយ៉ាងពេញ ទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសបែកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ក្រោយមកអ្នករងរបួសត្រូវបានបងប្អូនក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកជីភូ ចំណែកវត្ថុតាងធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សា
ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន