អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool លោក JuergenKlopp បាននិយាយថា ក្រុម Liverpool ដែលមានលក្ខណៈពេញលេញគឺមាន “ស្ថានភាពល្អ” មុនការប្រកួតជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Inter Milan នៅរាត្រីនេះ។
លោក Klopp មានក្រុមពេញលេញជាមួយប្រធានក្រុម Jordan Henderson ត្រលប់ពីរបួស ហើយខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane ធ្វើការចាប់ផ្តើមដំបូងរបស់ពួកគេចាប់តាំងពីត្រឡប់ពីប្រកួតពានរង្វាន់ Africa Cup of Nations ក្នុងការទទួលជ័យជម្នះរបស់ Liverpool លើ Burnley ផងដែរ។លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា “វាជាស្ថានភាពដ៏ល្អមួយជួយឱ្យយើងមានជម្រើស និងដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗ។ យើងត្រូវការកីឡាករពេញជើងសម្រាប់ការប្រកួតនេះ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺយើងអាចផ្លាស់ប្តូរបាន៥ដងក្នុងការប្រកួតនេះ។Henderson មិនអីទេ គាត់បានជាពីរបួស ថ្ងៃនេះជាថ្ងៃទី២នៃការជាសះស្បើយសម្រាប់គាត់ និងកីឡាករជាច្រើន ដូច្នេះវាមិនមែនជាវគ្គវែងបំផុតនោះទេ។ រីឯ Mohamed Salah និង Sadio Mane មិនផឹកស្រាទាល់តែសោះ ហើយពួកគេទាំង២គឺជាកម្លាំងនៃធម្មជាតិ ដូច្នេះពួកគេជាសះស្បើយយ៉ាងឆាប់រហ័ស ខ្ញុំមិនភ្ញាក់ផ្អើលទេដែលពួកគេបានត្រលប់មកលេងវិញ”។លោក Klopp បានបន្តថា “ក្រុមកំពូលមួយ និងជាមួយនឹងអ្នកគ្រប់គ្រងថ្នាក់កំពូល។ ប្រហែលជាក្រុមល្អបំផុតម្តងទៀតនៅអ៊ីតាលីក្នុងរដូវកាលនេះ។ ពួកគេបានបណ្តោយឲ្យមានគ្រាប់បាល់ប៉ុន្មានគ្រាប់ក្នុងលីកថ្មីៗនេះ ប៉ុន្តែពួកគេរឹងមាំ។ ពួកគេរៀបចំបានល្អ ហើយពួកគេក៏មានការច្នៃប្រឌិតនៅលើទីលានប្រកួត និងគុណភាពបុគ្គលដ៏ល្អផងដែរ។ យើងត្រូវបង្ហាញពីការខិតខំដើម្បីមានឱកាស”។ខ្សែការពារក្រុមហង្សក្រុម កីឡាករ Trent Alexander-Arnold បាននិយាយថា កង្វះខាតកីឡាករមួយចំនួនរបស់ក្លិបមិនមែនជាមូលហេតុនៃការខកចិត្តនៅក្នុងក្រុមនោះទេ ប៉ុន្តែយើងខិតខំធ្វើបានល្អ។ កីឡាកររូបនេះបានបន្តថា “យើងមិនមានអារម្មណ៍ខកចិត្តទេដែលយើងមិនបានឈ្នះពានរង្វាន់គ្រប់គ្រាន់ទេ ពីព្រោះអ្វីដែលយើងឈ្នះគឺជាពានរង្វាន់ដ៏ធំបំផុត និងល្អបំផុតដែលអ្នកអាចទទួលបាន”។ខ្សែការពាររូបនេះបន្ថែមថា “ខ្ញុំមិនបានវែកញែកអ្វីទេ ប៉ុន្តែអ្នកមើលទៅក្រុមដ៏អស្ចារ្យរបស់ Manchester City ពួកគេមិនអាចលើកពាន Champions League បានទេ។ ពួកគេបានឈ្នះពាន Premier League ២-៣លើក ប៉ុន្តែយើងបានឈ្នះការប្រកួតទាំង២ក្នុងការប្រកួត ប៉ុន្តែមានការរំពឹងទុកនៅពេលនេះក្នុងនាមក្រុមមួយ ក្នុងការឈ្នះពានរង្វាន់។ ប្រសិនបើយើងមិនរំពឹងពីខ្លួនយើងទេ នោះជាការខកចិត្តមួយ យើងនឹងស្ថិតនៅដំណាក់កាលមួយដែលពួកយើងសប្បាយចិត្តដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ”។ក្រុម Inter Miland ដែលជាគូប្រជែងរបស់ Liverpool កំពុងស្ថិតនៅលេខ២ក្នុងតារាង Serie A ប៉ុន្តែលោក Klopp បានទទូចថា ក្រុមជើងឯកអ៊ីតាលីនឹងក្លាយជាគូប្រជែងដ៏លំបាកសម្រាប់ក្រុមរបស់គាត់។ ក្រុម Liverpool ដែលជាជើងឯក Champions League កាលពីឆ្នាំ២០១៩បានបរាជ័យក្នុងការឈ្នះពានកាលពីរដូវកាលមុន ប៉ុន្តែនៅតែស្ថិតក្នុងការប្រជែងដើម្បីឈ្នះការប្រកួតលើកនេះ។
សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌ Champions League រវាងក្រុម Inter Milan ជាម្ចាស់ផ្ទះនឹងក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតនៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ។ ចំណែកមួយគូទៀតគឺក្រុម Salzburg នឹងត្រូវប៉ះក្រុម Bayern Munich នៅម៉ោងដដែលដូចគ្នា សម្រាប់ការប្រកួតវគ្គ១៦ក្រុម ជើងទី១៕ (រូបភាព ៖ CNA)