ឃាត់ខ្លួន​ជនជាតិចិន​ម្នាក់​ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ធ្វើទារុណកម្មយ៉ាងឃោរឃៅ​ និងជំរិតទារប្រាក់​ ក្រោយ​គេចខ្លួន​ជិត​២ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ធ្វើទារុណកម្មយ៉ាងឃោរឃៅ​ និងជំរិតទារប្រាក់​ យោង​តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។​

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចមុខកាស៊ីណូណាហ្គាទី២​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។

បេី​តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិចិនដែលត្រូវឃាត់ខ្លួនមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លង​ទៅ​ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ លេីបុរស​ជនជាតិចិន​ដូចគ្នា​ ដែលប្រព្រឹត្តឡេីងនៅចំណុចខុនដូរយីហោ” ភាឡាឡេស “បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ។

ក្រោយ​ឃាត់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print